ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា
Tue,17 December 2024 (Time 10:52 AM)
ដោយ ៖ (ចំនួនអ្នកអាន: 199នាក់)

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា បរទេសធ្លាប់ឮថា កម្ពុជាមានសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តែពេលនេះ បរទេសមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន និងភាពស៊ីវិល័យរបស់កម្ពុជា។

ក្នុងឱកាសអញ្ជើញជាអធិបតី បើកការដ្ឋានសាងសង់ទីក្រុងមេគង្គឃី របស់ក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ស្ថិតនៅសង្កាត់អរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាមានការអភិវឌ្ឍជាបន្តបន្ទាប់ ព្រមទាំងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ និងព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងរយៈពេលចុងក្រោយនេះ។

សម្តេចធិបតី នាយករដ្ឋមន្ត្រី បានបន្ដថា ក្រោមម្លប់នៃសុខសន្ដិភាព ដែលបានកើតឡើងតាមរយៈនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រទេសកម្ពុជា បានវិវត្តន៍យ៉ាងខ្លាំង មិនត្រឹមតែក្នុងទិដ្ឋភាព នៃកំណើតសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្ដែថែទាំងការប្រែប្រួលមុខមាត់ សង្គមជាតិទាំងមូលផងដែរ។

សម្តេចធិបតី បានមានប្រសាសន៍ថា កន្លងមកបទេសជាច្រើន បានលឺអំពីប្រទេសកម្ពុជា ភាគច្រើនលឺតែទិដ្ឋភាពនៃសង្គ្រាម របបប្រល័យពូជសាសន៍ ភាពក្រីក្រ ចំការមីនប៉ុណ្ណោះ។ ប៉ុន្ដែបច្ចុប្បន្នបរទេស ដែលមកប្រទេសកម្ពុជាជាលើកដំបូង ពួកគេតែងតែមានការ ភ្ញាក់ផ្អើលយ៉ាងខ្លាំង ទៅលើការរីកចម្រើន ភាពស៊ីវិល័យរបស់កម្ពុជា ដែលខុសទាំងស្រុងអ្វី ដែលពួកគេធ្លាប់លឺ។

ជាមួយការរីកចម្រើនរបស់កម្ពុជានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងទៀតថា បរទេសដែលធ្លាប់មកលេងកម្ពុជា ក៏មានការភ្ញាក់ផ្អើល ដូចគ្នា ជាមួយនឹងល្បឿនការរីកចម្រើនដ៏អស្ចារ្យរបស់កម្ពុជា មិនថា ក្នុងទីក្រុង ឬតាមទីជនបទ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ