ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ដឹកនាំ​កិច្ច​ប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ
Mon,16 December 2024 (Time 05:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 134នាក់)

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ស្ពឺ នារសៀលថ្ងៃទី១៦ ធ្នូនេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំ​ឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥ របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នៅ​សាលា​ខេត្ត​កំពង់ស្ពឺ។

កិច្ច​ប្រជុំ​នេះ មាន​ការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ក្រុង ស្រុក ក្រុមការងារ​ជន​បង្គោល​របស់​ក្រសួង​មុខងារ​សាធារណៈ​ទទួល​បន្ទុក​ការងារ​រាជរដ្ឋាភិបាល​រាជធានី ខេត្ត ក្រុម​ការងារ​ចល័ត នៃ​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាល​ខេត្ត មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត ក្រុមប្រឹក្សា​ក្រុង ស្រុក អភិបាល​ក្រុង ស្រុក ក្រុមការងារ​លេខាធិការដ្ឋាន​ខេត្ត ក្រុង ស្រុក សរុប​សមាសភាព​ចូលរួម​ប្រមាណ ១០០នាក់។

កិច្ចប្រជុំនារសៀលនេះ រៀបចំឡើងក្នុងគោលបំណង៖ (១) បូកសរុបលទ្ធផលការងាររបស់ក្រុមការងារ រាជរដ្ឋាភិបាលប្រចាំឆ្នាំ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ (២) តាមដានលើការងារ ដែលបានដាក់ចេញក្នុងកិច្ចប្រជុំកន្លងមក (៣) ពិនិត្យលើការងារផ្សេងៗពាក់ព័ន្ធនឹងបញ្ហា ប្រឈម សំណូមពរ និងសំណើពីមូលដ្ឋានតាមរយៈវេទិកាសាធារណៈ ដែលក្រុមការងារ រាជរដ្ឋាភិបាលមិនទាន់ដោះស្រាយរួច ដើម្បីរួមគ្នាពិភាក្សារកវិធីសាស្ត្រដោះស្រាយ ឬធ្វើ របាយការណ៍ជូនរាជរដ្ឋាភិបាលពិនិត្យ និងសម្រេច និង (៤) អនុវត្តការងារស្របតាមសេចក្តី ណែនាំលេខ ០៤ សណន របស់រាជរដ្ឋាភិបាល ដែលតម្រូវឱ្យក្រុមការងាររាជរដ្ឋាភិបាលចុះ មូលដ្ឋានខេត្ត ត្រូវធ្វើការប្រជុំបូកសរុបលទ្ធផលការងាររៀងរាល់ត្រីមាស ឆមាស និងប្រចាំឆ្នាំ និងត្រូវរៀបចំរបាយការណ៍ដាក់ជូនលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល នៃទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បីមានមូលដ្ឋានបូកសរុបរាយការណ៍ជូនប្រមុខរាជរដ្ឋាភិបាល។

រយៈពេល ១ឆ្នាំ កន្លងមកនេះ​ រដ្ឋបាលខេត្តកំពង់ស្ពឺ និងក្រុមការងាររាជរដ្ឋាភិបាលតាមបណ្តាក្រសួង ស្ថាប័នថ្នាក់ជាតិ បានសហការគ្នាយ៉ាងស្អិតរមួត ក្នុងការចូលរួមគាំទ្រការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ និងស្នូលយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ទន្ទឹមនេះការគាំទ្រ និងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្តិភាព និងកំណែទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងការផ្តល់សេវាសាធារណៈតាមយន្តការច្រកចេញចូលតែមួយ ក៏ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ