ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានអះអាង បងប្អូនប្រជាពលរដ្ឋណាដែលរកចំណូលបានតិចជាង២៥០លានរៀលក្នុងមួយឆ្នាំមិនត្រូវជាប់កតព្វកិច្ចបង់ពន្ធចូលរដ្ឋនោះឡើយ។ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤នេះ សម្តេចធិបតី បានលើកឡើងថា ការដាក់ឱ្យដំណើរការថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនាពេលនេះ គឺដើម្បីតភ្ជាប់រវាងបងប្អូនប្រជាពលរដ្ឋ និងរាជរដ្ឋាភិបាល ហើយការណ៍នេះក៏ដើម្បីងាយស្រួលជួយរកដំណោះស្រាយដល់បងប្អូនដែលជួបបញ្ហាផងដែរ។សម្តេចធិបតី បានណែនាំឲ្យក្រសួង ឧស្សាហកម្ម បច្ចេកវិទ្យា និងនវានុវត្តន៍ សូមកុំបង្ករឲ្យមានភាពស្មុគស្មាញដល់បងប្អូនប្រជាពលរដ្ឋច្រើនពេកទាក់ទងនឹងការចុះឈ្មោះនេះ ហើយក្រសួងត្រូវចុះអប់រំ និងធ្វើការផ្សព្វផ្សាយបន្ថែមទៀតដល់បងប្អូនតាមសហគមន៍ ទាក់ទងនឹងចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ ហើយមួយវិញទៀតសម្តេចនាយករដ្ឋមន្រ្តីក៏បានព្រមានចំពោះអ្នកណាដែលបន្លំប្រជាពលរដ្ឋ រត់ការដើម្បីបានលុយពីប្រជាពលរដ្ឋទាក់ទងនឹងករណីនេះនេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ