ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម ឃួង ស្រេង និងឯកឧត្ដម ម៉ប់ សារិន ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ
Sat,14 December 2024 (Time 01:24 PM)
ដោយ ៖ (ចំនួនអ្នកអាន: 185នាក់)

(ភ្នំពេញ)៖ ឯឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ និងឯកឧត្ដម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និង លោកជំទាវ ព្រមទាំងមន្ត្រីរាជការក្រោមឱវាទទាំងអស់ បានផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧០ឈានចូល ៧១ឆ្នាំ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

យើងខ្ញុំទាំងអស់គ្នា សូមអនុញ្ញាតសម្តែងនូវសោមន្សរីករាយ ដោយស្មោះអស់ពីដួងចិត្ត និងចូលរួមជូននូវសព្ទសាធុការពរជ័យ បវរមហាប្រសើរគោរពជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមប្រកបដោយសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន អាយុយឺនយូរ និងប្រាជ្ញាឈ្លាសវៃ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជា ឱ្យសម្រេចបាននូវលទ្ធផលផ្លែផ្កាថ្មីៗជាច្រើនថែមទៀត ដែលជាបេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចំពោះប្រជាជន និងជាតិមាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏វិសេសវិសាលថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រ និងដឹងគុណយ៉ាងជ្រាលជ្រៅ ប្រកបដោយកតញ្ញូកតវេទិតាធម៌ ចំពោះបញ្ញាញាណដ៏ឈ្លាសវៃ ព្រមទាំងសកម្មភាពប្រកបដោយគុណធម៌ មនុស្សធម៌ និងព្រហ្មវិហារធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលបានចូលរួមចំណែកយ៉ាងធំធេងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយទុក្ខលំបាក និងជួយកាត់បន្ថយភាពក្រីក្រ របស់ប្រជាជនគ្រប់ទីកន្លែង ឱ្យមានជីវភាពកាន់តែល្អប្រសើរឡើង។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណព្រះរតនត្រ័យ និងវត្ថុស័ក្តិសិទ្ធទាំងឡាយគ្រប់ទិសទី សូមជួយតាមថែរក្សា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារជាទីស្រឡាញ់ សូមសមប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ជានិច្ចនិរន្តរ៍តរៀងទៅ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ