(បាត់ដំបង) ក្រុមការងារចម្រុះ LIMA24 ដែលមានការចូលរួមពីក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ, ការិយាល័យសន្តិសុខមាតុភូមិ នៃសហរដ្ឋអាមេរិក (HSI), ការិយាល័យទប់ស្កាត់បទល្មើសលើកុមារតាមបណ្តាញអនឡាញ (ICAC) នៃអង្គភាពការពារកុមារ (CPU) និងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង សហការធ្វើការតាមដានសកម្មភាពរបស់អតីតលោកសង្ឃម្នាក់ បន្ទាប់ពីបានឃើញថា មានរូបភាពអាសអាភាសលើកុមារកម្ពុជា ផលិតដោយជនសង្ស័យនោះផ្ទាល់ ត្រូវបានរូបគេបង្ហោះទៅលើបណ្តាញអនឡាញ។ គោលដៅជនរងគ្រោះរបស់គេ គឺកូននេននៅក្នុងវត្តមួយចំនួន ក្នុងខេត្តសៀមរាប និងបាត់ដំបង។ជាលទ្ធផលនៃការស៊ើបអង្កេតនេះ និងការឆែកឆេរទីលំនៅមួយចំនួន បុរសម្នាក់អាយុ ២៧ឆ្នាំ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងផ្តន្ទាទោសនៅសាលាដំបូង ខេត្តបាត់ដំបង ពីបទរំលោភសេពសន្ថវៈ (ស្ថានទម្ងន់ទោសជនរងគ្រោះជាកុមារ) និងបទល្មើសផលិតរូបភាពអាសអាភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានបញ្ជូនទៅកាន់ពន្ធនាគាររួចហើយ។សូមបញ្ជាក់ថា ការស៊ើបអង្កេតនេះបានកំណត់ជនរងគ្រោះចំនួន ៨នាក់ មានអាយុរវាង ៩ឆ្នាំ ដល់១៤ឆ្នាំ។ ការស៊ើបអង្កេតនេះក៏កំពុងតែបន្ត ហើយរំពឹងថា នៅពេលដែលធ្វើកោសល្យវិច្ច័យទៅលើភស្តុតាងឌីជីថលជាច្រើនដែលបានដកហូតរួចរាល់នោះ នឹងអាចកំណត់ជនរងគ្រោះបន្ថែមទៀត។ បុគ្គលនេះ ជាហានិភ័យដ៏ធំទៅដល់កុមារ។យោងតាមការឱ្យដឹងពី អង្គភាពការពារកុមារ (CPU) បានឱ្យដឹងថា ការស៊ើបអង្កេតនេះជាឧទាហរណ៍ដ៏ល្អប្រសើរមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់រាល់ស្ថាប័នពាក់ព័ន្ធ ក្នុងកិច្ចការពារកុមារពីជនប្រមាញ់តាមប្រព័ន្ធអនឡាញ ហើយក៏ជាសារដ៏សំខាន់មួយសម្រាប់រាល់បុគ្គលទាំងនោះដែលគិតថា ប្រទេសកម្ពុជាមិនមានលទ្ធភាពក្នុងការស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។ ប្រសិនបើអ្នកផលិតរូបភាពអាសអាភាសលើកុមារ ហើយចែកចាយ ឬបង្ហោះទៅលើបណ្តាញអនឡាញ នឹងមិនរួចខ្លួននោះទេ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ