ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាដំបង ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃស្ថានទូតសហរដ្ឋអាមេរិក សំដៅពង្រឹងទំនាក់ទំនង និងបង្កើនការវិនិយោគ
Thu,12 December 2024 (Time 04:44 PM)
ដោយ ៖ (ចំនួនអ្នកអាន: 174នាក់)

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូ នៃស្ថានទូតសហរដ្ឋអាមេរិកប្រជាកម្ពុជា ដឹកនាំដោយលោកស្រី Bridgette L.Walker ភារធារី នៃស្ថានទូត ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលខេត្តបាត់ដំបង និងសហរដ្ឋអាមេរិក។

លោក សុខ លូ បានស្វាគមន៍ទៅកាន់លោកស្រី Bridgette L.Walker ដែលបានមកដល់ទឹកដីខេត្តបាត់ដំបង ព្រមទាំងបានធ្វើទស្សនកិច្ច នៅតាមតំបន់នានា ក្នុងខេត្តបាត់ដំបង ហើយលោកបានស្នើទៅកាន់ លោកស្រីជួយជំរុញភ្ញៀវទេសចរ និងអ្នកវិនិយោគតាមបណ្តារដ្ឋផ្សេងៗ របស់សហរដ្ឋអាមេរិក មកទស្សនា និងវិនិយោគនៅខេត្តបាត់ដំបង ឲ្យបានច្រើនបន្ថែមទៀត និងបន្តពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការទៅលើវិស័យអប់រំ ពាណិជ្ជកម្ម កសិកម្ម សេវាកម្ម ទេសចរណ៍ ជាពិសេសការវិនិយោគលើវិស័យឧស្សាហកម្ម ព្រោះបច្ចុប្បន្នការវិនិយោគលើវិស័យនេះ នៅក្នុងខេត្តបាត់ដំបងនៅមានកម្រិតទាបនៅឡើយ។

លោក សុខ លូ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកស្រី Bridgette L.Walker និងក្រុមការងារ ដែលបានជួយអភិវឌ្ឍន៍សមិទ្ធផលនានា និងវិនិយោគក្នុងខេត្តបាត់ដំបងនាពេលកន្លងមក និងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អទៅវិញទៅមកជាមួយគ្នាបន្ថែមទៀត។

ក្នុងឱកាសនោះ លោកស្រីភារធារី នៃស្ថានទូតសហរដ្ឋអាមេរិក បានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានចំណាយពេលវេលា ទទួលស្វាគមន៍យ៉ាងល្អ និងមានភាពកក់ក្តៅបំផុត។ លោកស្រីបង្ហាញក្ដីរីករាយ ដែលកន្លងមកមានការសហការគ្នាបានយ៉ាងល្អ និងបានមើលឃើញពីសក្តានុពលជាច្រើនរបស់ខេត្ត ជាពិសេសវិស័យកសិកម្ម ជាវិស័យមួយដែលសំខាន់របស់ខេត្តបាត់ដំបង។

លោកស្រី បានសង្កេតឃើញថា ក្រុងបាត់ដំបង ជាទីក្រុងស្អាត សម្បូរដោយអគារ វប្បធម៌បុរាណ និងសម័យ ស្រស់ស្អាតគួរឲ្យជាចាប់អារម្មណ៍ និងការទាក់ទាញសម្រាប់ភ្ញៀវទេសចរទូទៅមកលេងក្នុងខេត្តបាត់ដំបងកាន់តែច្រើន។ លោកស្រីភារធារី បានកត់សម្គាល់ថា បាត់ដំបងជាខេត្តមួយដែលមានទីតាំងល្អ ស្អាត មានវប្បធម៌ ប្រពៃណី សម្បូរបែប ដូច្នេះលោកស្រីនឹងខិតខំជំរុញឲ្យរដ្ឋ ក្រុងនានា ក៏ដូចជាអ្នកទេសចរ និងអ្នកវិនិយោគរបស់ខ្លួន មកបាត់ដំបងកាន់តែច្រើន និងខិតខំពង្រឹងកិច្ចសហប្រតិបត្តការរវាងសហរដ្ឋអាមេរិក និងរដ្ឋបាលខេត្តបាត់ដំបង ឲ្យកាន់តែរឹងមាំ និងស្និទស្នាល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ