ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ស្នងការនគរបាលខេត្តកំពង់ធំ៖ សមិទ្ធផលទាំងអស់ កើតចេញពីអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង
Wed,11 December 2024 (Time 02:10 PM)
ដោយ ៖ (ចំនួនអ្នកអាន: 174នាក់)

(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានថ្លែងថា សមិទ្ធផលទាំងអស់ កើតចេញពីអាជ្ញាធរមូលដ្ឋានដែលបានខិតខំប្រឹងប្រែង។ លោកឧត្តមសេនីយ៍ទោ ហេង សុផល បានថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤។

លោកបានកោតសរសើរកងកម្លាំងទាំងអស់ ដែលខិតខំប្រឹងប្រែងកន្លងមកដើម្បីឲ្យទទួលបាននូវសមិទ្ធផលជាស្នាដៃយើង ដូច្នេះបន្តថែរក្សាវប្បធម៌សាមគ្គីភាព ដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតជូនរាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំរបស់យើង។

លោកសង្ឃឹមថា «ថ្នាក់ដឹកនាំ និងកងកម្លាំងយើងទាំងអស់ ចូលរួមពិភាក្សាផ្លាស់ប្តូយោបល់ ចែករំលែកបទពិសោធន៍ ការងារល្អៗ ជូនគ្នាទៅវិញទៅមកដើម្បីបន្តនិរន្តរភាព ក្នុងការថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងរួមគ្នាដោះស្រាយបញ្ហាអសកម្មនានាក្នុងអង្គភាព ដើម្បីឈានទៅសម្រេចបាននូវភាពជោគជ័យ បន្ថែមទៀត តាមផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ និងយន្តការ កំណែទម្រង់របស់ក្រសួងមហាផ្ទៃ រាជរដ្ឋាភិបាលនីតិកាលទី៧»។

លោកបញ្ជាក់ថា កងកម្លាំងត្រូវរៀបចំផែនការច្បាស់លាស់ដោយបែងចែកភារកិច្ច ផ្លាស់ប្តូរវេនដោយមានការប្រចាំការនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដើម្បីទទួលជួបជាមួយប្រជាពលរដ្ឋ លើការងារផ្តល់សេវា សាធារណៈជូនពួកគាត់ តាមសំណូមពរ និងទាន់ពេលវេលា ពិសេសចេញល្បាតការពារធានាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងភូមិសាស្ត្រដោយសហការជាមួយកម្លាំង ជំនាញ កម្លាំងប្រជាការពារ ដោយលក្ខណៈប្តូរវេនឡើងចុះ»។

លោកបន្តថា «ត្រូវផ្តល់សេវាដោយសហការជាមួយជំនាញពាក់ព័ន្ធ បំពេញបែបបទ លិខិតស្នាមជូនប្រជាពលរដ្ឋចុះដល់ខ្នងផ្ទះ និងបន្តចែកលេខទូរស័ព្ទដើម្បីឲ្យពួកគាត់ងាយស្រួលក្នុងការទំនាក់ទំនង ជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ពេលមានបាតុភាព ឬសកម្មភាពផ្សេងៗ កើតឡើងជាយថាហេតុ និងអនុវត្តលើការងារនគរបាល និងសហគមន៍ បានទំនាក់ទំនងយ៉ាងជិតស្និទ្ធក្នុងការចុះជួបអ្នកពាក់ព័ន្ធ មានមេឃុំ ក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ និងប្រជាពលរដ្ឋរៀងរាល់ខែ ដោយធ្វើផែនការចុះផ្សព្វផ្សាយខ្លឹមសារនៅតាមគោលដៅដែលបានកំណត់»។

លោកបានដាស់តឿនដល់កងកម្លាំង ត្រូវផ្តោតសំខាន់លើការងារគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាព ប៉ុស្តិ៍នគរបាលរដ្ឋបាល សហការជាមួយអាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ មេភូមិ បានចុះផ្សព្វផ្សាយធ្វើវេទិការសាធារណៈ និងបានជ្រើសរើសចងក្រងជាក្រុមប្រជាការពារ ហើយបានដឹកនាំពួកគាត់ធ្វើសកម្មភាពការពារសន្តិ សុខសណ្តាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានជាប្រចាំ។

លោកឧត្តមសេនីយ៍ទោ ហេង សុផល បានជំរុញឲ្យកងកម្លាំងត្រូវចូលរួមការដោះស្រាយជូនប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ ដោយប្រើយុទ្ធសាស្ត្រឈ្នះឈ្នះរស់នៅសុខដុមរម្យនាជាមួយគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ