ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
នាយឧត្តមសេនីយ៍ ស ថេត បញ្ជាកម្លាំងនគរបាលត្រូវតែពង្រឹងសមត្ថភាពបង្ក្រាបបទល្មើសគ្រប់ប្រភេទ ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យគេលាបពណ៌ខុសការពិត
Thu,07 November 2024 (Time 05:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 193នាក់)

(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវបទបញ្ជាជាថ្មី ដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវតែពង្រឹងសមត្ថភាពបន្ថែមលើការបង្ក្រាបបទល្មើសគ្រប់ប្រទេស ដើម្បីលើកមុខមាត់កិត្តិយសកម្ពុជា កុំឲ្យមជ្ឈដ្ឋានខាងក្រៅធ្វើការលាបពណ៌ខុសការពិត។

ការដាក់បទបញ្ជានេះ ធ្វើឡើងនៅរសៀលថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំប្រកាសសមាសភាព និងដាក់ចេញវិធានការកិច្ចប្រតិបត្តិការរបស់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ។

នាយឧត្តមសេនីយ៍ ស ថេត បានគូសបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនូវការលាបពណ៌ពីមជ្ឈដ្ឋាននានា ធ្វើឲ្យជះឥទ្ធិពលមិនល្អដល់វិស័យផ្សេងៗ ពិសេសការវិនិយោគ និងទេសចរណ៍។

ក្នុងន័យនេះ នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាដល់គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៉ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ត្រូវយកចិត្តទុកដាក់ និងពង្រឹងសមត្ថភាពក្នុងការស្រាវជ្រាវបង្ក្រាបបទល្មើស ដោយការទទួលខុសត្រូវ និងយកចិត្តទុកដាក់ជាទីបំផុត។

នាយឧត្តមសេនីយ៍ ស ថេត បានអះអាងទៀតថា ការងារសន្ដិសុខ សណ្ដាប់ធ្នាប់ គឺជាកត្តាសំខាន់បំផុត ព្រោះបើប្រទេសមួយរងនូវការផ្សព្វផ្សាយមិនល្អហើយនោះ ច្បាស់ណាស់នឹងជះឥទ្ធិពលដល់វិស័យផ្សេងៗទាំងអស់ ពិសេសអ្នកវិនិយោគ និងទេសចរណ៍ជាដើម។

នាយឧត្តមសេនីយ៍ ស ថេត បានសង្កត់ធ្ងន់ថា ក្នុងករណីទទួលបានពាក្យបណ្ដឹង ឬប្រភពព័ត៌មានណាមួយសង្ស័យពាក់ព័ន្ធបទល្មើស ត្រូវតែបើការស្រាវជ្រាវបន្ទាន់ភ្លាមៗ ពិសេសបទល្មើសធ្វើទារុណកម្ម ឬការចាប់បង្ខាំងផ្សេងៗ។ លោកបន្ដថា បទល្មើសនេះជាចំណុចរសើប ដូច្នេះត្រូវតែបង្ក្រាបឲ្យបានទាន់ពេលវេលា។

អគ្គស្នងការនគរបាលជាតិរូបនេះ ក៏បានថ្លែងអំណរគុណដល់កម្លាំងសមត្ថកិច្ច អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលផ្ដល់កិច្ចសហការល្អកន្លងមក ដើម្បីរួមគ្នាឈានទៅការបង្ក្រាបបទល្មើសទាំងអស់នោះបានជោគជ័យ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ