ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ
Tue,05 November 2024 (Time 11:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 229នាក់)

បន្ទាយមានជ័យ: នៅរសៀលថ្ងៃអង្គារ ៥ កើត ខែកត្តិក ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជួបសំណេះសំណាល និស្សិតថ្នាក់បរិញ្ញាបត្រវិទ្យាសាស្ត្រនគរបាល ចំនួន ២៤នាក់មកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាប្រតិបត្តិ ក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកឧត្តមសេនីយ៍ត្រី វង្ស វិត បានបញ្ជាក់ថា សិក្ខាកាមដែលចុះមានចំនួន ២៤ នាក់ ស្រី ៥នាក់ ចុះមកសរសេររបាយការណ៍ស្រាវជ្រាវក្នុងអង្គភាពស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើជាសារណា ការពារខ្លួន ដើម្បីបញ្ចប់វគ្គសិក្សារបស់ខ្លួន ។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សូមស្វាមគមន៍យ៉ាងកោកក្តៅបំផុតចំពោះ ប្អូនៗជាសិក្ខាកាម ដែលមកពីបណ្ឌិត្យសភានគរបាលកម្ពុជា ចុះកម្មសិក្សាក្នុងអង្គភាពស្នងការដ្ឋានសូមឱ្យប្អូនៗសិក្ខាកាមទទួលបានជោគជ័យក្នុងចុះកម្មសិក្សានេះ និងសូមឱ្យប្អូនៗត្រូវខិតខំយកចិត្តទុកដាក់ក្នុងរៀនសូត្រយកចំណេះមក អនុវត្តន៍ និងបម្រើផលប្រយោជន៍ដល់ អង្គភាព និងប្រជាជន។

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានជម្រុញឲ្យសិក្ខាកាមទាំងអស់ ត្រូវខិតខំរៀនសូត្រ និងស្វែងយល់បន្ថែម នូវមុខងារក៏ដូចជាការងារផ្សេងៗរបស់ការិយាល័យជំនាញ តាមបណ្តាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដាក់ជូន និងធ្វើដោយជោគជ័យ និងបន្តយកចំណេះដឹងទៅបម្រើអង្គភាព និងបម្រើប្រជាជន ជាពិសេសប្អូនៗ ត្រូវមានភាពស្មោះត្រង់ គ្នានិងគ្នាក្នុងការចុះកម្មសិក្សាជាក្រុម ឬ ឯកជន សូមជូនពរប្អូនៗជោគជ័យក្នុងបេសកម្មនេះ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ