(ភ្នំពេញ)៖ នៅក្នុងបាឋកថាស្តីពី «ភាពជាអ្នកដឹកនាំ នវានុវត្តន៍ និងគុណាធិបតេយ្យក្នុងរដ្ឋបាលសាធារណៈ» នៅវិមាន ៧មករា នារសៀលថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល បានចែករំលែកអំពីប្រវត្តិកកើត នៃស្ថាប័នមុខងារសាធារណៈ និងសមិទ្ធផលនានាដែលបានក្រសួងសម្រេចបាន ព្រមទាំងបានរៀបរាប់ពីមុខងារ ភារកិច្ច និងទំនួលខុសត្រូវចំបងៗរបស់ក្រសួងមុខងារសាធារណៈ ក្នុងការដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍវិស័យមុខងារសាធារណៈ។ទន្ទឹមនេះ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានសង្កត់ធ្ងន់ទៅលើការបន្តបេសកកម្មនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ បន្តពីអាណត្តិមុនៗ ដោយបានលើកឡើងថា «ការងារកែទម្រង់រដ្ឋបាលសាធារណៈស៊ីជម្រៅនៅតែបន្តធ្វើតាមរយៈការសម្រួចមុំ»។ក្នុងនោះ លោកបានចែករំលែកការអនុវត្តវិធានការគន្លឹះទាំ៣ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ សម្រាប់នីតិកាលទី៧ ដោយបញ្ជាក់ថា «ទោះបីជាយើងសម្រេចការងារជាច្រើនមកហើយក៏ពិតមែន តែយើងនៅមានការងារជាច្រើនទៀត ដែលត្រូវធ្វើបន្ត ដើម្បីធានាការផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល កាត់បន្ថយការិយាធិបតេយ្យ មានជំនឿទុកចិត្តពីប្រជាពលរដ្ឋ ក្នុងឆន្ទៈម្ចាស់ការ មានសង្គតិភាព និងសមធម៌ ក្នុងសមត្ថភាពប្រកួតប្រជែងជាគុណភាពសាកល»។ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបន្ថែមថា រាជរដ្ឋាភិបាល អាណត្តិទី៧ ដាក់កំណែទម្រង់វិស័យមុខងារសាធារណៈ ជាកូនសោរគន្លឹះក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលអាចនិយាយបានថាជាការធ្វើបច្ចុប្បន្នភាពនៃការបន្តពង្រឹងបន្ថែមទៀតឲ្យកាន់តែមុតស្រួច លើមាគ៌ាដែលថ្នាក់ដឹកនាំជំនាន់មុនបានត្រួតត្រាយផ្លូវហើយ។ ការងារកែទម្រង់នេះ មិនមែនជាអ្វីដែលថ្មីនោះទេ វាជាដំណើរការនៃការបន្តការងារ និងឆន្ទៈ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញប្រមាណជាង២ទស្សវត្សរ៍មកហើយ។សូមជម្រាបថា វគ្គអប់រំនយោបាយគណបក្សកម្រិត២ វគ្គទី១៣ មានការអញ្ជើញចូលរួមសិក្ខាកាមដែលជាមន្ត្រីគណបក្សមកពីបណ្តាគណបក្សក្រសួង-ស្ថាប័ន រាជធានី-ខេត្ត និងអង្គការយុវជនគណបក្ស ចូលរួមសរុបចំនួន ១៤៥រូប (ស្រី១៥រូប)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ