ភ្នំពេញ៖ នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំ ស្តីពីការបូកសរុបលទ្ធផលការងារ ១០ខែ និងពង្រឹងការអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមថ្នាក់ដឹងនាំក្រសួង និងមន្រ្តីជំនាញពាក់ព័ន្ធផងដែរ។យោងតាមរបាយការណ៍បូកសរុប របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤៖-ត្រួតពិនិត្យយានយន្តសរុប ចំនួន ២,៥៦៧,៦៧៥ គ្រឿង ក្នុងនោះ-ផ្ទុកមិនលើសទម្ងន់ ចំនួន ១,៧៤១,១៣៦ គ្រឿង-ផ្ទុកលើសក្នុងកម្រិតអនុគ្រោះ ចំនួន ៨២៤,៩៣៣ គ្រឿង– ផ្ទុកលេីសទម្ងន់ កម្រិតកំណត់និងពិន័យ ចំនួន ១,៦០៦ គ្រឿង ក្នុងនោះរថយន្តឃាត់រក្សាទុក ១ឆ្នាំ ចំនួន ៩៨ គ្រឿង។ថ្លែងក្នុងអង្គប្រជុំ ឯកឧត្តមប្រធាន ក៏បានណែនាំដល់លោកអនុប្រធានស្ថានីយទាំងអស់ ត្រូវខិតខំប្រឹងប្រែងអនុវត្តការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ ដោយត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់តាមបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ បន្ថែមលេីសពីនេះ គ្រប់ស្ថានីយទាំងអស់ ត្រូវរៀបចំផែនការសកម្មភាពចុះត្រួតពិនិត្យយានយន្តដឹកជញ្ជូនធុនធ្ងន់ នៅតាមផ្លូវវាង ឬតាមច្រកព្រំដែននានា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន និងត្រូវសហការជាមួយក្រុមត្រួតពិនិត្យចល័តក្រសួង ដេីម្បីចាត់វិធានការ បានទាន់ពេលវេលា និងប្រសិទ្ធភាពខ្ពស់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ