ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អភិបាលខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ
Thu,21 November 2024 (Time 05:52 PM)
ដោយ ៖ (ចំនួនអ្នកអាន: 207នាក់)

(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែរបស់រដ្ឋបាលខេត្ត ដែលមានការអញ្ជើញចូលរួមពីអភិបាលរងខេត្ត នាយករដ្ឋបាលសាលាខេត្ត លោកស្រី ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង-ស្រុក មន្ទីរអង្គភាពនានា ក្នុងខេត្ត និងអ្នកពាក់ព័ន្ធមួយចំនួនផ្សេងទៀត។

លោក សុខ លូ បានណែនាំឱ្យអភិបាលក្រុងស្រុក និងកងកម្លាំងទាំង៣ បន្តនីតិវិធី និងបន្តការងាររក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររបស់ខ្លួន ឱ្យបានកាន់តែល្អប្រសើរ។

បន្ថែមពីនេះ លោកអភិបាលខេត្ត បានប្រជុំពិភាក្សា និងណែនាំការងារចាំបាច់មួយចំនួនដែលរដ្ឋបាលខេត្តត្រៀម រៀបចំជាបន្តបន្ទាប់ដែលមានការប្រជុំពិភាក្សាលើការងាររៀបចំវេទិកាថ្នាក់ក្រោមជាតិ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហ
មជ្ឈការដើម្បីសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ នាថ្ងៃទី២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ និងការរៀបចំប្រារព្ធពិធីបុណ្យផ្កាប្រាក់មហាសាមគ្គី ដែលនឹងប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីរៀបចំការកសាងអភិវឌ្ឍកែលម្អ តំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រភ្នំសំពៅ និងតំបន់ទេសចរណ៍ផ្សេងទៀតក្នុងខេត្តបាត់ដំបង។

នៅចុងឆ្នាំ២០២៤ នេះរដ្ឋបាលខេត្តបាត់ដំបង ក៏មានរៀបចំព្រឹត្តិការណ៍សំខាន់ៗជាច្រើនដូចជាព្រឹត្តិការណ៍កីឡារត់ពាក់កណ្ដាលម៉ារ៉ាតុងដើម្បីសប្បុរសធម៌ និងអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ លើកទី៧៦ដែលប្រារព្ធធ្វើឡើង ក្នុងខេត្តបាត់ដំបងនាព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកម្មវិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A ក្នុងខេត្តបាត់ដំបង ចំនួន១៣០នាក់ នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៤ និងការត្រៀមរៀបចំសហការជាមួយ ស.ស.យ.ក ខេត្តដើម្បីធ្វើសង្ក្រាន្តខេត្តបាត់ដំបងក្នុងឆ្នាំថ្មី ២០២៥ខាងមុខនេះផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ