ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញ ក្នុងពិធីបើកអនុសំវច្ឆរ មហាសន្និបាតមន្ត្រីសង្ឃ ទូទាំងប្រទេសលើកទី៣២ នាថ្ងៃ២១ វិច្ឆិកានេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យក្រសួងធម្មការនិងសាសនា និងព្រះចៅអធិការវត្តនានា ពិចារណារឿងសាងសង់ ចេតីយ៍ក្នុងទីវត្តអារាម ពីសំណាក់ពុទ្ធបរស័ក ។ការណ៍ដែលសម្តេចតេជោ ឲ្យពិចារណានេះ ពីព្រោះសម្តេចមើលឃើញ សព្វថ្ងៃនេះមានការ និយមជាវដីក្នុងវត្ត ទុកសម្រាប់សាងសង់ចេតីយ៍។ដោយសម្តេចអះអាងថា ការទិញដីក្នុងវត្តសម្រាប់ធ្វើចេតីយ៍នេះ ច្រើនពេករហូតគ្មានដីឲ្យពុទ្ធបរស័ក នោះក៏អាចជាការបង្ខំឲ្យរុះរើស ទីសំណាក់ផ្សេងៗក្នុងវត្តផងដែរ ដើម្បីយកដីលក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ