(បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង និងទីក្រុងស៊ុងដុង-ហ្គូ នៃសាធារណរដ្ឋកូរ៉េ បានពិភាក្សាការងារ និងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ក្រោមអធិបតីភាពលោក សុខ លូ អភិបាលខេត្តបាត់ដំបង លោក អេ សារ៉ុម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំង៣នៃភាគីកម្ពុជា និងលោក CHONG WONG O អភិបាលក្រុងស៊ុងដុង-ហ្គូ និងគណៈប្រតិភូអមដំណើរមួយចំនួនទៀត នារសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តបាត់ដំបង។បន្ទាប់ពីបានណែនាំខ្លួនបានស្គាល់គ្នាពីសមាសភាពភាគីទាំង២រួចមក លោកអភិបាលខេត្ត សុខ លូ បានថ្លែងប្រាប់អំពីការជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងខេត្ត ព្រមទាំងបានបង្ហាញពីវឌ្ឍនភាព ដែលបាននិងកំពុងកសាងហេដ្ឋារចនាសម្ពន្ធទាំងទីក្រុង និងស្រុកជនបទមានបរិស្ថានស្អាតល្អស្រស់បំព្រង ដែលមានការទទួលស្គាល់ពីថ្នាក់ជាតិ ក៏ដូចជាថ្នាក់ក្នុងតំបន់ជាទីក្រុងស្អាតកន្លងមក និងជាប់ឈ្មោះទីក្រុងឆ្លាតផងដែរ។លោកអភិបាលខេត្តបានបន្តថា ខេត្តបាត់ដំបងមានសក្តានុពលខ្លាំងលើគ្រប់វិស័យ ពិសេសវិស័យកសិកម្ម ទេសចរណ៍ សេវាកម្ម និងវិស័យផ្សេងៗទៀតផងដែរ ក្នុងនោះខេត្តបាត់ដំបងក៏នៅខ្វះដៃគូរ ហើយតែងតែកៀរគរវិនិយោគិនមកពីគ្រប់មជ្ឈដ្ឋានដើម្បីសហការជាមួយគ្នា ប្រជាពលរដ្ឋមានការងារធ្វើ មានប្រាក់ចំណូលខ្ពស់ មានជីវភាពធូរធានាពេលអនាគតផងដែរ។លោក សុខ លូ បានបញ្ជាក់ថា រវាងភាគីទាំងពីរ នៅមិនទាន់អាចចុះហត្ថលេខាលើអនុស្សរណៈណាមួយបាននៅឡើយទេពីព្រោះភាគីទាំងពីរទើបតែបានទទួលស្គាល់ត្រឹមក្រសួងមហាផ្ទៃប៉ុណ្ណោះ យើងត្រូវរងចាំមួយរយៈទៀត ដោយមានការទទួលស្គាល់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាមុនសិន ទើបអាចុះហត្ថលេខាលើអនុស្សរណៈណាមួយនោះបាន។ តែពេលនេះយើងនឹងចុះហត្ថលេខាលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការមួយជំហានសិនបុណ្ណោះ។លោកអភិបាលក្រុងស៊ុងដុង-ហ្គូបានថ្លែងអំណរគុណដល់រដ្ឋបាលខេត្តបាត់ដំបង ដែលបានជួយសម្របសម្រួលដល់គណៈប្រតិភូកូរ៉េបានបើកកិច្ចប្រជុំពិភាក្សានេះជាមួយគ្នាបានដោយជោគជ័យ។លោកអភិបាលក្រុងបានបញ្ជាក់ថា នៅកិច្ចប្រជុំនាថ្ងៃនេះ គឺមានគោលបំណងនិងបានបើកវិទ្យាស្ថានភាសាកូរ៉េ នៅសាលា Dewey ឱ្យមានប្រសិទ្ធភាពការងារ ដោយរួមសហការជាមួយសាកលវិទ្យាល័យ Dewey international និងនៅពេលអនាគត គំនិតផ្តួចផ្តើមផ្តល់ចំណេះដឹងនិងវប្បធម៌ដល់និស្សិតកូរ៉េសម្រាប់និស្សិតកម្ពុជាតាមក្តីស្រមៃជាមួយគ្នា។ក្នុងឱកាសនោះដែរ លោកអភិបាលក្រុងស៊ុងដុង-ហ្គូក៏បានជម្រាបជូនថា នៅថ្ងៃស្អែកនេះ ប្រតិភូរបស់លោកមានកិច្ចសហការជាមួយក្រុមហ៊ុន Dewey international ក្នុងខេត្តបាត់ដំបង និងចូលរួមកាត់ខ្សែបូបើកសម្ពោធជាផ្លូវការមជ្ឈមណ្ឌលសិក្សាភាសាកូរ៉េ និងមជ្ឈមណ្ឌលវប្បធម៌កូរ៉េនៅសាលាឌូវី នៅទីតាំងសាខាថ្មីមួយទៀត សាលាឌូវី ក្រុងបាត់ដំបង (ផ្លូវចូលបុរីរំចេក) ផងដែរ៕SeongDong Seoul និងបើកវិទ្យាស្ថានភាសាកូរ៉េនៅសាលា Dewey ។ គម្រោងនេះនឹងដំណើរការដោយ ក្រុមហ៊ុន People & Jobs !ថ្ងៃនេះ Jung weno នៃ SeongDong និង CEO នៃ Dewey international University, Mr. Reaksmey រស្មី, CEO, នៃ People & Jobs, កញ្ញ Ms. Choi Joohee!នៅពេលអនាគត គម្រោងនេះនឹងផ្តល់ការអប់រំ និងវប្បធម៌ភាសាកូរ៉េដល់និស្សិតកម្ពុជា ដើម្បីឲ្យនិស្សិតកម្ពុជាទទួលបានជោគជ័យតាមក្តីសុបិន
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ