ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញប្រកាសបញ្ចូលសមាជិកថ្មីគណបក្សប្រជាជនកម្ពុជា ចំនួន៤១៧នាក់ នៅឃុំបសេដ្ឋ
Mon,18 November 2024 (Time 10:16 AM)
ដោយ ៖ (ចំនួនអ្នកអាន: 178នាក់)

ខេត្តកំពង់ស្ពឺ៖ ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ បានអញ្ជើញប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនចំនួន៣០៧នាក់ ក្នុងនោះស្រីចំនួន១៦៣នាក់ ជាមួយគ្នាក៏មានមុខងារជាមន្ត្រីរាជការមានចំនួន៦នាក់ ក្នុងចំណោមនោះមានបងប្អូនជាកម្មករចំនួន២១០នាក់ ជាសិស្សចំនួន២២នាក់ និងជានិស្សិតចំនួន១០ នាក់ ព្រមទាំងបងប្អូនជាកសិករចំនួន ៥៨នាក់ ក្នុងនោះសមាជិកមកពីគណបក្សផ្សេងចំនួន១នាក់ សរុបចំនួន៤១៧នាក់ ស្ថិតនៅភូមិក្រុមហ៊ុន ឃុំបសេដ្ឋ ស្រុកបសេដ្ឋ។

ពិធីនេះប្រារព្ធឡើងនៅថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៤ មានការចូលរួមឯកឧត្តម យឹម សុខុមប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងក្រុមការងារចុះជួយខេត្ត-ស្រុក-ឃុំរបស់គណបក្សប្រជាជន។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តកំពង់ស្ពឺ សូមចូលរួមអបអរសាទរ និងគោរពស្រឡាញ់ចំពោះវត្តមានរបស់បងប្អូន ដែលបានភ្ញាក់រលឹកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជននាពេលនេះ។

ឧបនាយករដ្ឋមន្ត្រី បានបន្តថា នេះបង្ហាញឲ្យឃើញថា យើងបានរួបរួមគ្នាស្រលាញ់គ្នា ដើម្បីកសាងជាតិមាតុភូមិរបស់យើងឲ្យបានរុងរឿងមានការអភិវឌ្ឍន៍ ជាងនេះយើងបន្តសហការគ្នាកសាងជាតិដោយមិនមានការរើសអើងឬប្រកាន់និន្នាការអ្វីនោះឡើយ។ ទោះបីជាបងប្អូននៅក្នុងបក្សណាឬក្រុមណាបើមានបំណងចង់ចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជន ក្នុងនាមលោកសូមស្វាគមន៍ជានិច្ចមិនថានៅតំបន់ណាទីណានោះទេសូមអញ្ជើញចូលរួមដោយភាពជឿជាក់ និងកក់ក្តៅមិនមានការភ័យខ្លាចនិងគោរពស្រឡាញ់រាប់អានគ្នាឲ្យបានច្រើនទើបប្រទេសជាតិយើងមានការរីកចម្រើនជាលំដាប់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ