ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ឯកឧត្តម សេង ឈួន ដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលភារកិច្ចមន្រ្តីស្ថានីយថ្លឹងយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់
Thu,14 November 2024 (Time 02:35 PM)
ដោយ ៖ (ចំនួនអ្នកអាន: 191នាក់)

ភ្នំពេញ៖ ឯកឧត្តម សេង ឈួន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ អមដំណើរដោយ ឯកឧត្តម គឹម សាន់ អនុរដ្ឋលេខាធិការទទួលបន្ទុក ឯកឧត្តម ម៉ី ម៉ារ៉ាឌី អនុរដ្ឋលេខាធិការទទួលបន្ទុក លោកប្រធានលេខាធិការដ្ឋាន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូចុះប្រកាសកែសម្រួលភារកិច្ចមន្រ្តី០១រូប​ ពីសមាជិកនៅស្ថានីយជញ្ជីងអចល័ត​ អូរចំណារ​ ខេត្តព្រះសីហនុ​ ទៅជា​ អនុប្រធានស្ថានីយជញ្ជីងអចល័ត​ ព្រែកហូរ​ រាជធានីភ្នំពេញ​ ជំនួសមន្រ្តីដែលបានចូលនិវត្តន៍។

ឆ្លៀតក្នុងឱកាស​នេះផងដែរ លោកអនុប្រធានស្ថានីយថ្មី​ ក៏មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការទប់ស្កាត់បទល្មេីសនៃការដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់​ អនុវត្តយ៉ាងត្រឹមត្រូវ​ តាមច្បាប់ស្តីពីផ្លូវថ្នល់​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​ បង្កេីនសាមគ្គីភាព​ឱ្យកាន់តែល្អ ព្រមទាំងគោរពតាមការណែនាំរបស់ថ្នាក់ដឹកនាំ ដោយការយកចិត្តទុកដាក់​ និងទទួលខុសត្រូវខ្ពស់បំផុត។

ថ្លែងក្នុងពិធី ឯកឧត្តមប្រធាន បានផ្តាំផ្ញើដល់លោកអនុប្រធានស្ថានីយថ្មី ក៏ដូចជាមន្រ្តីចាស់ទាំងអស់ ឱ្យខិតខំអនុវត្តការងារទប់ស្កាត់បទល្មើសដឹកជញ្ជូនលើសទម្ងន់ទាំងក្នុងស្ថានីយ និងជុំវិញស្ថានីយក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយត្រូវនាំយករថយន្តដឹកលើកទម្ងន់មកថ្លឹងនៅស្ថានីយ ឬក៏សហការជាមួយក្រុមត្រួតពិនិត្យចល័តចម្រុះរបស់ក្រសួង។

បន្ថែមលេីសពីនេះ​ ឯកឧត្តម ក៏បានណែនាំ ដល់មន្រ្តីទាំងអស់ កុំប្រព្រឹត្តសកម្មភាពអសកម្មមួយចំនួនក្នុងទីតាំងស្ថានីយ​ ដែលនាំឱ្យប៉ះពាល់ដល់កិត្តយស​ និងសេចក្តីថ្លៃថ្នូររបស់មន្រ្តីរាជការ និងត្រូវសហការគ្នា​ និងប្រកាន់ខ្ជាប់តួនាទីភារកិច្ចរៀងៗខ្លួន​ ឱ្យបានត្រឹមត្រូវ​ និងម៉ឺងម៉ាត់ ស្របតាមបទបញ្ញត្តិនៃច្បាប់ស្តីពីផ្លូវថ្នល់​ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន​នៃព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ