ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សុខទុក្ខរបស់កងកម្លាំងនគរបាលគឺជាភារកិច្ចរបស់ថ្នាក់ដឹកនាំដែលត្រូវតែគឹតគូរនិងយកចិត្តទុកដាក់ជាប់ជាប្រចាំ៖
Sat,05 October 2024 (Time 08:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 226នាក់)

(បាត់ដំបង)៖ នៅរសៀលថ្ងៃទី០៤ខែតុលាឆ្នាំ២០២៤ លោកឧត្តម​សេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំ ណេះសំណាលជាមួយសិក្ខាកាមចំនួន ១៤នាក់ រួម មាន សិក្ខាកាមកំពុងបន្តការសិក្សានៅប្រទេសវៀត​ណាម ០៨នាក់ ដែលទទួលបានការឈប់សម្រាកនាឱកាសបុណ្យភ្ជុំបិណ្ឌ និងសិក្ខាកាមដែលត្រូវទៅចូល​រួមបណ្តុះបណ្តាញនៅសាលាមិត្តភាពកម្ពុជា-វៀត​ណាម ចំនួន០៦នាក់។

ជាមួយនឹងការសំណេះសំណាលនេះ លោកស្នងការ ក៏បានធ្វើការណែនាំដល់សិក្ខាកាមទាំងអស់ត្រូវយក ចិត្តទុកដាក់ខិតខំរៀនសូត្រ ដើម្បីទទួលបានចំ ណេះ​ ដឹង និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំ ពេញការងារជូនអង្គភាព។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ មានឧបត្ថម្ភជាថវិកាសម្រាប់ជាការលើកទឹកចិត្តនិងធ្វើកា រ ផ្តាំផ្ញើដល់សិក្ខាកាម ត្រូវបន្តការប្រឹងប្រែងរៀន សូត្ររហូតដល់បញ្ចប់វគ្គសិក្សាគ្រប់ៗគ្នា៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ