ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ ពិធីបុណ្យភ្ជុំបិណ្ឌ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង១២ម៉ឺននាក់
Fri,04 October 2024 (Time 09:06 AM)
ដោយ ៖ (ចំនួនអ្នកអាន: 194នាក់)

ខេត្តកំពត៖ រយៈពេល ៣ថ្ងៃ នៃថ្ងៃឈប់សម្រាក់ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ ខេត្តកំពតមានទេសចរចូលមកសម្រាកកម្សាន្ត និងស្នាក់នៅជាង ១២ម៉ឺននាក់។ ការធ្វើដំណើររបស់ភ្ញៀវលើដងផ្លូវគ្រប់ទីកន្លែងទូទាំខេត្តមានស្ថានភាពល្អប្រសើរដោយគ្មានករណីគ្រោះថ្នាក់ ឬហេតុការណ៍អ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានប្រាប់ឱ្យដឹងថា ក្នុងរយ:ពេល ៣ថ្ងៃ ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌ ភ្ញៀវទេសចរបានចូលមកសម្រាកលម្ហែកម្សាន្តក្នុងខេត្តកំពតមានចំនួន ១២៤.០៦៩នាក់។ ក្នុងនោះ ភ្ញៀវជាតិមាន១២៣.៤៩១នាក់ និងទេសចរបរទេសចំនួន ៥៧៨នាក់។

លោកប្រធានមន្ទីរបានបន្តថា ចំពោះស្ថានភាពទូទៅនៅរមណីយដ្ឋានទេសចរណ៍ សហគមន៍ទេសចរណ៍ និងទីតាំងផ្តល់សេវាស្នាក់នៅក្នុងខេត្តមានភាពល្អប្រសើ មិនមានភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ។ ហើយចំពោះសេវាស្នាក់នៅ សេវាម្ហូបអាហារ ក្នុងឱ្យកាសនៃពិធីបុណ្យភ្ជុំបិណ្ឌរយៈពេលបីថ្ងៃកន្លងមកនេះ មិនមានការតម្លើងថ្លៃណាមួយមិនសមរម្យនោះឡើយ។

លោកវរេសនីយ៍ឯក ពុធ ស៊ឺង នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តកំពតបានបញ្ជាក់ថា រយ:ពេល ៣ថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ ដោយគិតពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៤ នៅទូទាំងខេត្តពុំមានករណីគ្រោះថ្នាក់ចរាចរកើតឡើងទេ។ លោកបានបន្តថា ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត កម្លាំងចំរុះនៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយសហការជាមួយកងកម្លាំងកងរាជអាវុធហត្ថខេត្ត បានរួមគ្នាសម្រួលចរាចរណ៍ដើម្បីបញ្ជាស់ការកកស្ទះចរាចរណ៍នៅតាមដងផ្លូវសំខាន់ៗ ពិសេសនៅចំណុចស្ពានថ្មថ្មី ធ្វើយ៉ាងណាកុំឱ្យមានការកកស្ទះរយៈពេលយូរ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ