ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារួមគ្នា នៅក្នុងសម័យសន្តិភាព ។ការគូសបញ្ជាក់របស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញ ជាអធិបតី ក្នុងពិធីបើកការប្រកួតកីឡាជាតិ លើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ក្រោមបុព្វបទ “កីឡាជាតិដើម្បីព្រែកជីកហ្វូណនតេជោ” នាប្រលប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ដើម្បីលើកទឹកចិត្តដល់ប្រតិភូកីឡាក្រសួង និងរាជធានី ខេត្ត និងកីឡាករ កីឡាការិនី ដែលបានចាប់ផ្តើមប្រកួត ចាប់ពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤។ក្នុងឱកាសនេះ សម្តេចធិបតី មានប្រសាសន៍ថា “ចំពោះការរៀបចំដែលយើងបានធ្វើថ្ងៃនេះ បង្ហាញនូវស្មារតីសាមគ្គីគ្នា ស្មារតីនៃព្រលឹងនៃកីឡារបស់យើង កម្ពុជារួមគ្នា នៅក្នុងសម័យសន្តិភាព ។ នេះជាលើកទី២ហើយ ដែលខ្ញុំបានចូលរួម នៅក្នុងកម្មវិធីរៀបចំឡើង ដែលមានទ្រង់ទ្រាយធំ ក្រោយពីកីឡាស៊ីហ្គេម លើកទី៣២” ។សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការលើកទី២ នឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ខេត្តកែប ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តស្វាយរៀង ក្រោមកិច្ចសហការរៀបចំ រវាងក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា និងសហព័ន្ធកីឡាជាតិ។ ការប្រកួតកីឡាជាតិលើកទី៤ និងកីឡាជាតិជនពិការ លើកទី២ ឆ្នាំ២០២៤ មានការចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានកីឡាករ កីឡាការិនី មន្ត្រីដឹកនាំ និងគ្រូបង្វឹក អ្នកចូលរួមសរុប ៤៥២២ នាក់។ ប្រភេទកីឡាដែលត្រូវចូលរួមប្រកួតកីឡាជាតិ លើកទី៤ មានចំនួន ៣៦ រួមមាន៖ បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម វាយសី វាយកូនឃ្លីលើតុ ហែលទឹក តេក្វាន់ដូITF តេក្វាន់ដូWT ប៉េតង់ គុនដាវ គុនល្បុក្កតោ ប្រដាល់សកល យូដូ ចំបាប់ ប្រដាល់គុនខ្មែរ វាយកូនបាល់ ការ៉ាតេ កាយសម្ព័ន្ធ ទោចក្រយាន សូហ្វតិន្នីស សីដក់ វូស៊ូ ហុគី ឃីកបុកស៊ីង រាំ ជឺជីតស៊ូ ទូកប្រពៃណី ទូកក្តោង លើកទម្ងន់ ប៊ីយ៉ានិងស្នូកឃ័រ ទ្រីយ៉ាត្លុង វាយកូនគោល ម៉ូតូទឹក អុកចត្រង្គ និង វ៉ូវីណាម និងមានវិញ្ញាសាសរុប ៣២៨។ចំពោះប្រភេទកីឡា ដែលត្រូវចូលរួមប្រកួតកីឡាជាតិជនពិការ លើកទី២ មានចំនួន១៣ រួមមាន៖ អត្តពលកម្មជនពិការ ហែលទឹកជនពិការ បាល់បោះរទេះជនពិការ បាល់ទះអង្គុយ បូស្យា វាយកូនឃ្លីលើតុជនពិការ អុកជនពិការ លើកទម្ងន់ជនពិការ យូដូជនពិការ វាយសីជនពិការ បាល់ទាត់ជនពិការភ្នែក៥ម្ខាង បាល់បោះជនពិការភ្នែក និងអេឡិចត្រូនិច ជនពិការ និងមានវិញ្ញាសាសរុបចំនួន ៥៥៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ