ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋសភាកម្ពុជា បានបើកសម័យប្រជុំពេញអង្គ លើកទី៣ នីតិកាលទី៧ ក្រោមធីបតីភាពសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិភាក្សា និងអនុម័តលើមានរបៀបវារៈចំនួន៧ រួមមាន៖១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិ កាលទី៧។២៖ របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋ សភា លើកទី២ និងលើកទី៣ នីតិកាលទី៧។៣៖ ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក ហ៊ឺ វីរៈ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងជំនួស សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។៤៖ ការបោះឆ្នោតជ្រើសតំាង លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រម សម្រាប់អាណត្តិទី៣ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧។៥៖ ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។៦៖ ការពិភាក្សានិងអនុម័ត សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរា ជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រម ព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិ បច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្តបរិក្ខារនិងគ្រឿងបន្លាស់ ដែលអាចបំពាក់ឬប្រើប្រាស់នៅលើយាន យន្ត និងលក្ខខណ្ឌ សម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហ ប្រជាជាតិ។៧៖ ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ