ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
អាជ្ញាធរស្រុកបាណន់ បន្តស្ថាបនាផ្លូវលំជនបទចំនួន២ខ្សែ ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ងាយស្រួល ក្នុងការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារបានទាន់ពេលវេលា
Mon,28 October 2024 (Time 08:04 PM)
ដោយ ៖ (ចំនួនអ្នកអាន: 180នាក់)

(បាត់ដំបង)ដើម្បីជួយសម្រាលនូវការលំបាក ជាពិសេសលើការដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ នៅតាមតំបន់ជនបទឱ្យនៅកៀកជិតទីផ្សារជូនប្រជាពលរដ្ឋនោះ អាជ្ញាធរស្រុកបាណន់ បានផ្តើមធ្វើការស្ថាបនាផ្លូវលំជនបទចំនួន២ខ្សែ មានប្រវែង ៧៥០០ ម៉ែត្រ ជាប្រភេទផ្លូវក្រាលគ្រួសក្រហម ស្ថិតក្នុងភូមិបឹងចែង និងភូមិសំបួរមាស ក្នុងឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ខណៈដែលប្រជាពលរដ្ឋបាននិងកំពុងត្រូវការបំផុត ក្នុងការធ្វើចរាចរណ៍ទៅមកផង និងការដឹកជញ្ជូនកសិផលដែលបានផលិតបានសម្រាប់ដឹកនាំយកទៅកាន់ទីផ្សារបានទាន់ពេលវេលាផង ហើយប្រជាពលរដ្ឋ នៅក្នុងភូមិបឹងចែង និងភូមិសំបួរមាស ក្នុងឃុំស្នឹង បានបង្ហាញនូវភាពសប្បាយរីករាយ ចំពោះសមិទ្ធផល ផ្លូវ២ខ្សែនេះ ដែលជាគម្រោងមូលនិធិឃុំ​ស្នឹង ឆ្នាំ២០២៤ ។

ពិធីបើកការដ្ឋានជួសជលស្ថាបនាផ្លូវគ្រោះក្រហមនេះ ស្ថិតក្រោមវត្តមានចូលរួមពី លោកស្រេង សុខា អភិបាលស្រុកបាណន់ និងសហការី ព្រមទាំងសមាជិកក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋជាអ្នកទទួលផលជាច្រើនទៀត ។

លោក ស្រេង សុខា បានចាត់ទុកថា សមិទ្ធផលផ្លូវ២ខ្សែនេះគឺមិនមែនកើតឡើងដោយចៃដន្យនោះទេ ដែលនេះក៏ព្រោះតែស្ថានភាពនៃប្រទេសជាតិរបស់យើងទទួលផលពីផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍន៍ជាតិលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរឡើង ជាក់ស្ដែងផ្លូវនេះនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការដឹកជញ្ជូនទំនិញ និងកសិផលផ្សេងៗទៀត ពិសេសសិស្សានុសិស្សបានទៅសិក្សារៀនសូត្រក្នុងការប្រេីប្រាស់ផ្លូវ និងទៅបំពេញការងារប្រចាំថ្ងៃបានទាន់ពេលវេលា ។

លោក អភិបាលស្រុកបាណន់ ស្រេង សុខា ក៏បានផ្ដាំផ្ញើនូវចំណុចសំខាន់ៗមួយចំនួនទៅប្រជាពលរដ្ឋ សូមជួយផ្សព្វផ្សាយផលប៉ះពាល់ និងគ្រោះថ្នាក់នៃការសេពគ្រឿងញៀន ក្នុងការទប់ស្កាត់ការប្រេីប្រាស់គ្រឿងញៀននៅមូលដ្ឋាន ដើម្បីអនាគតកូនចៅយេីង ព្រមទាំងបន្តរួមគ្នាការពារឱ្យបាននូវសុខសន្តិភាព ដែលមាននៅក្នុងដៃស្រាប់ និងត្រូវមានការជឿជាក់លើរាជរដ្ឋាភិបាល ព្រមទាំងប្រឆាំងដាច់ខាតរាល់ការប៉ុនប៉ងទាំងឡាយណា ដែលនាំឱ្យប្រទេសជាតិ ធ្លាក់នៅក្នុងស្ថានភាពអន្តរាយ។

លោកបន្តថា ក្រៅពីនេះសូមចូលរួមថែរក្សាការពារនូវសមិទ្ធផលផ្លូវនេះឱ្យបានល្អ ការដឹកជញ្ជូនកុំដឹកលើសទម្ងន់ជាដេីម ហើយសូមអជ្ញាធរ និងសមត្ថកិច្ចរបស់យើងត្រូវបន្តយកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់ និងការពារសន្តិសុខ សុវត្ថិភាពឱ្យបានល្អប្រសើរជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន គ្រប់កាលៈទេសៈ ។

មេឃុំស្នឹង លោកស្រី កឹម គីមអាន បានឱ្យដឹងថា ផ្លូវគ្រួសក្រហម២ខ្សែដែលកំពុងបេីកការដ្ឋានជួសជុលស្ថាបនាពេលនេះ មានប្រវែង៧៥០០ម៉ែត្រនិងទទឹង៤ម៉ែត្រ ក្នុងនោះ ភូមិបឹងចែងមានប្រវែង៤០០០ម៉ែត្រ និងភូមិសំបួរមាស មានប្រវែង៣៥០០ ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំ ឆ្នាំ២០២៤៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ