ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្មវិធីអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោម
Mon,28 October 2024 (Time 07:40 PM)
ដោយ ៖ (ចំនួនអ្នកអាន: 169នាក់)

(ភ្នំពេញ)៖ អនុគណៈកម្មការខ្លឹមសារ ព័ត៌មាន និងផ្សព្វផ្សាយដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានជួបប្រជុំគ្នាជាមួយក្រុមការងារអ្នកព័ត៌មាន នៅរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ នាទីស្តីការក្រសួងព័ត៌មាន ដើម្បីត្រៀមរៀបចំដង្ហែអង្គកឋិនទាន មហាសាមគ្គីគ្រួសារខ្មែរ ទៅវត្តពោធិគិរីវង្សារាម ហៅវត្តស្វាយសៀមថ្មី ស្ថិតនៅភូមិស្វាយសៀម ឃុំង៉ាយស្វៀង ស្រុកថ្កូវ ខេត្តត្រាវិញ (ព្រះត្រពាំង) នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

អ្នកសារព័ត៌មាន ជាអ្នកសរសេរអត្ថបទ អ្នកអត្ថាធិប្បាយ អ្នកថតរូបចំនួន ៥០នាក់នឹងត្រូវទៅចូលរួមយកព័ត៌មាន នៅក្នុងពិធីដង្ហែអង្គកឋិនទាននៅវត្តខ្មែរក្រោម ដើម្បីថតធ្វើផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកឋិនទាន មហាគ្រួសារខ្មែរ។

គួររំលឹកដែរថា រាជរដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤ បានបង្កើតគណៈកម្មការរៀបចំអង្គកឋិនទានដង្ហែទៅកាន់វត្តខ្មែរក្រោមដោយមាន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាប្រធាន។

សូមបញ្ជាក់ថា អង្គកឋិនទានដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ រៀបចំឡើងដោយគណបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល រដ្ឋសភា ព្រឹទ្ធសភា ស្ថាប័នព្រះសង្ឃទាំងពីរគណៈ និងស្ថាប័នថ្នាក់ជាតិផ្សេងទៀតជាមហាគ្រួសារខ្មែរ។

ការរៀបចំពិធីធ្វើនៅ វិមាន៧មករា ស្នាក់ការគណបក្សប្រជាជនកម្ពុជា នាល្ងាចថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនៅវេលាព្រលឹមថ្ងៃទី០៤ ខែវិច្ឆិកា ដង្ហែទៅកាន់វត្តខ្មែរក្រោម ដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេច ម៉ែន សំអន រួមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ផ្សេងទៀត។

តាមរយៈអង្គកឋិនទាននេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវដល់បងប្អូនប្រជាជនគ្រប់ស្រទាប់វណ្ណៈ សូមអញ្ជើញទៅលេងបុណ្យកឋិនទាននេះ បានដោយបំពេញបែបបទឆ្លងប្រទេស ព្រោះជាកឋិនឆ្លងដែនប្រទេស៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ