ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តី ហេង សួរ អញ្ជើញប្រគល់មេដាយជូនដល់ជ័យលាភី «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤»
Sat,26 October 2024 (Time 09:31 AM)
ដោយ ៖ (ចំនួនអ្នកអាន: 187នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទ «កម្មវិធីប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤» និងប្រគល់មេដាយជូនដល់ជ័យលាភី នៅក្នុងបរិវេណសួនអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរាជធានីភ្នំពេញ (TVET Park Phnom Penh)។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានកត់សំគាល់ថា ដំណើរការប្រកួតប្រជែងជំនាញថ្នាក់ជាតិកម្ពុជា លើកទី៩ ឆ្នាំ២០២៤នេះ បេក្ខជនទាំងអស់បានបង្ហាញពីសមត្ថភាព ទេពកោសល្យ ភាពច្នៃប្រឌិតដ៏អស្ចារ្យតាមរយៈការប្រកួតប្រជែងទៅតាមជំនាញនីមួយៗ ហើយគណៈកម្មការ​បច្ចេកទេសបានផ្តល់នូវសុភវិនិច្ឆ័យយ៉ាងត្រឹមត្រូវ។ ជាពិសេស ក៏មានការចូលរួមដោយសប្បាយរីករាយពីសំណាក់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រតាមជំនាញនីមួយៗ ដែលធ្វើឱ្យកម្មវិធីប្រកួតប្រជែងជំនាញបានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ល្អប្រសើរ និងបន្សល់ទុកនូវរូបភាព និងអនុស្សាវរីយ៍យ៉ាងច្រើន។
ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់ថា ការប្រកួតប្រជែងមិនត្រឹមតែចង់បានមេដាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការបង្ហាញនូវទេពកោសល្យ ចំណេះដឹង សមត្ថភាព និងជំនាញដើម្បីរៀបចំអនាគតនៃឧស្សាហកម្ម សេដ្ឋកិច្ច និងសង្គមរបស់យើងផងដែរ។ ជាពិសេស បេក្ខជនទាំងអស់នឹងក្លាយជាធនធានមនុស្ស និងមូលធនមនុស្សសម្រាប់កម្ពុជា ពោរពេញដោយសមត្ថភាព គុណភាព ចំណេះជំនាញ ក្នងការរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។
ទន្ទឹមនេះ ឯកឧត្តម ហេង សួរ ក៏បានផ្តល់អនុសាសន៍ដល់ជ័យលាភីមេដាយមាសទាំង៧គ្រឿង ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ឱ្យអស់ពីកម្លាំងកាយចិត្ត ដើម្បីត្រៀមខ្លួនជាបេក្ខជនតំណាងប្រទេសជាតិចូលរួមការប្រកួតប្រជែងជំនាញអាស៊ាន លើកទី១៤ ឆ្នាំ២០២៥ នៅប្រទេសហ្វីលីពីន ខាងមុខដើម្បីនាំកិត្តិយសជូនប្រទេសជាតិឱ្យល្បីល្បាញលើឆាកអន្តរជាតិ។
សូមបញ្ជាក់ថា តាមរយៈការបូកសរុបពិន្ទុរបស់គណៈកម្មការ មានបេក្ខជនជ័យលាភីទទួលបានមេដាយមាស ចំនួន ៧គ្រឿង (នារី ១រូប) ក្នុងនោះចំនួន៥គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយប្រាក់ ចំនួន ១៣គ្រឿង (នារី ១រូប)ក្នុងនោះចំនួន១១គ្រឿងជាបុគ្គល និង២គ្រឿងជាក្រុម, ទទួលបានមេដាយសំរឹទ្ធិចំនួន ៥គ្រឿង និងទទួលបានវិញ្ញាបនបត្រល្អប្រសើរចំនួន ៤៧រូប (នារី ៥រូប)។ ជ័យលាភីដែលទទួលចំណាត់ថ្នាក់ទទួលបានមេដាយបានទទួល​រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល ដូចជា៖
· មេដាយមាស ទទួលបានប្រាក់រង្វាន់ ចំនួន ៣លានរៀល
· មេដាយប្រាក់ ទទួលបានប្រាក់រង្វាន់ ចំនួន ២លានរៀល
· មេដាយសំរឹទ្ធិ ទទួលបានប្រាក់រង្វាន់ ចំនួន ១លានរៀល៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ