ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
កិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»
Sat,26 October 2024 (Time 09:28 AM)
ដោយ ៖ (ចំនួនអ្នកអាន: 183នាក់)

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ចាន់ សុទ្ធា នាយិកាប្រចាំប្រទេសកម្ពុជា នៃអង្គការប៊្លូម អេស៊ា (Bloom Asia) បានអញ្ជើញចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោងស្តីពី «មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ជំនាញបដិសណ្ឋារកិច្ច និងឯកទេសធ្វើនំ»។
កិច្ចព្រមព្រៀងរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយអង្គការ ប៊្លូម អេស៊ា (Bloom Asia) ដែលត្រូវបានចុះហត្ថលេខា នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ មានរយៈពេល ៣ឆ្នាំ លើទំហំថវិកាគម្រោងសរុបចំនួន ១ ៩៣០ ០០០ ដុល្លារអាម៉េរិក សម្រាប់គម្រោងអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈដល់ក្រុមគោលដៅចំនួន ៧០នាក់ ដែលមានប្រភពមកពីគ្រួសារក្រីក្រ និងជាស្រ្តីងាយរងហានិភ័យដោយសារការជួញដូរមនុស្ស។
ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងនេះនឹងរួមចំណែកយ៉ាងសំខាន់ មិនត្រឹមតែការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការអភិវឌ្ឍនូវជំនាញក្នុងវិស័យបដិសណ្ឋារកិច្ច និងធ្វើនំសម្រាប់ក្រុមគោលដៅប៉ុណ្ណោះទេ តែក៏បានផ្តល់ឱកាសការងារសមរម្យ ព្រមទាំងការថែទាំ និងព្យាបាលបញ្ហាផ្លូវចិត្តដល់ពួកគាត់ទៀតផង។ ឯកឧត្តមរដ្ឋមន្ត្រី ក៏ស្នើដល់អង្គការប៊្លូម អេស៊ា ពិចារណាពង្រីកជំនាញក្នុងវគ្គបណ្តុះបណ្តាលរបស់ខ្លួនទៅកាន់ក្រុមងាយរងហានិភ័យផ្សេងទៀត ដូចជាជនមានពិការភាពផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី លើកឡើងថា កម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈរបស់អង្គការប៊្លូម អេស៊ា (Bloom Asia) គឺជាការគាំទ្រដល់ក្រសួងផងដែរ ឱ្យសម្រេចបាននូវគោលដៅក្នុងការបណ្តុះបណ្តាលយុវជនប្រមាណ ១,៥លាននាក់ ដែលមកពីក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ជាក់ស្តែង កម្មវិធីបណ្តុះបណ្តាលនេះ ក៏ស្របតាមអភិក្រមដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ «រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ»៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ