បាត់ដំបង៖ ផ្ទះប្រជាពលរដ្ឋចំនួន៦ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះ ដោយបន្សល់ទុកនូវគំនរផេះផង់ ដែលអគ្គិភ័យនេះបានកើតឡើងកាលពីយប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៤ វេលាម៉ោង២៣ និង៣០នាទីកន្លងទៅ ស្ថិតនៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ។ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ដឹកនាំដោយលោក ស្រេង សុខា អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ និងសហការី នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ បាននាំយកអំណោយមនុស្សធម៌របស់អនុសាខាស្រុក ទៅផ្តល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយភ្លើងឆេះផ្ទះចំនួន០៦គ្រួសារ ដើម្បីជួយសម្រួលនូវការលំបាកបានមួយរយៈពេលផងដែរ ។ជាកិច្ចឆ្លើយតបគ្រួសាររងគ្រោះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជាមាតាមនុស្សធម៌ តែងតែបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅពេលជួបគ្រោះថ្នាក់ផ្សេងៗដោយគ្មានការរើសអើងអ្វីឡើយ ។អំណោយរបស់អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកបាណន់ ផ្តល់ជូនក្នុង១គ្រួសាររួមមាន ៖ អង្ករ មី១កេស.ទឹកត្រី ០១យួរ .ទឹកស៊ីអ៊ីវ ០១ យូរ .ទឹកសុទ្ធ ១កេស .សំពត់តង់ ១ ផ្ទាំង. ធុងទឹក១ .កាទឹក ១ .មុង ១ ភួយ ១ សារុង ១ ក្រមា ១.ខ្ទះ ១និងថវិកា ៥០ ០០០រៀល ដោយឡែកលោកយាយលោកតា ២នាក់ ផ្សេងទៀតទទួលម្នាក់ៗថវិកា ៥០,០០០រៀលផងដែរ ៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()
សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()
សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()
អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
វីដែអូ