ភ្នំពេញ៖ ឃុំ សង្កាត់ ចំនួន៥០ មកពីក្រុង ស្រុក ចំនួន៤១ នៅក្នុងប្រទេសកម្ពុជា បានទទួលជ័យលាភី ក្នុងចលនាប្រឡងប្រណាំងគោលនយោបាយ «ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព» ក្នុងក្របខ័ណ្ឌ លក្ខណសម្បត្តិទី៦ ឆ្នាំ២០២៤។ ពិធីប្រកាសនិងប្រគល់ជ័យលាភី បានធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានសម្តែងការអបអរសាទរ និងបានថ្លែងអំណរគុណ ដល់ក្រសួង ស្ថាប៍ន អង្គភាព អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ ជាពិសេសដល់មេឃុំ ចៅសង្កាត់ និងប្រជាពលរដ្ឋ ដែលបានខិតខំប្រឹងប្រែងចូលរួមចំណែក ប្រែក្លាយ ទីក្រុង គ្រប់ទីប្រជុំជន ភូមិ ឃុំ-សង្កាត់ នៅក្នុងប្រទេសយើង មានអនាម័យល្អ ភាពស្អាត និងបៃតង។ ឯកឧត្តមរដ្ឋមន្រ្តីបានបញ្ជាក់ថា ចលនាប្រឡងប្រណំាង «ភូមិ ឃុំ-សង្កាត់មានសុវត្ថិភាព» ក្នុង ក្របខ័ណ្ឌលក្ខណសម្បត្តិទី៦ គឺជាផ្នែកមួយនៃការអភិវឌ្ឍខ្សែ ក្រវ៉ាត់បៃតង (Green Belt) នៅកម្ពុជា។ មិនតែប៉ុណ្ណោះ គឺជាយន្តការលើកទឹកចិត្ត លើការដោះស្រាយបញ្ហាសំរាម សំណល់រឹង និងសំណង់រាវ សំដៅធ្វើឱ្យភូមិ ឃុំ សង្កាត់ ស្អាត មានសោភ័ណភាព គ្មានសំរាមបោះចោលតាមផ្លូវ ធ្វើឱ្យការរស់នៅប្រកបដោយផាកសុខភាពល្អ មានការអភិវឌ្ឍទាំងជីវភាព និងសេដ្ឋកិច្ចជាតិ តាមរយៈវិស័យទេសចរណ៍ និងការវិនិយោគមកកម្ពុជាកាន់តែច្រើន ក្នុងពេលអនាគត ផ្អែកតាមគោលនយោបាយ និងយុទ្ធសាស្រ្តច្បាស់លាស់របស់រាជរដ្ឋាភិបាល។ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ផងដែរថា ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ជាបន្តបន្ទាប់ ជាជំហានៗ នាកន្លងមក មិនតែរួមចំណែក ដល់ការ ការលើកកម្ពស់ សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅជនបទ ឱ្យមានអនាម័យ មានសោភណភាពល្អ និងមានបរិស្ថានល្អ ជំរុញកំណើនសេដ្ឋកិច្ចមូលដ្ឋាន នឹងថែមទាំងជំរុញឱ្យក្លាយជាចលានា ឆ្ពោះទៅរកការមានទម្លាប់ស្អាតទាំងអស់គ្នា ដើម្បីសម្រេចគោលដៅ «កម្ពុជាស្អាត កម្ពុជាបៃតង និងចីរភាព»។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា ការកែប្រែផ្នត់គំនិតសាធារណជនឱ្យមានឥរិយាបថ ចេះស្រទ្បាញ់ និងចូលរួមចំណែកថែរក្សា ការពារបរិស្ថាន មានទម្លាប់ល្អ និង ប្រតិបត្តិល្អចំពោះបរិស្ថាន ពិតជាមានសារៈសំខាន់ណាស់ ក្នុង បរិការណ៍ដែលពិភពលោក ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា កំពុងយកចិត្តទុកដាក់កាន់តែខ្លាំងឡើងៗ ទៅលើការបែ្រប្រួលអាកាស ធាតុ និងខិតខំជំរុញការអភិវឌ្ឍបៃតង ដែលជាប្រភពនៃកំណើន សេដ្ឋកិច្ចថ្មី ឆ្ពោះទៅកាន់ការអភិវឌ្ឍដោយចីរភាព តាមរយៈ កិច្ចគាំពារបរិស្ថាន ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយ និរន្តរភាព និងការលើកកម្ពស់ប្រសិទ្ធភាពថាមពល ជាដើម៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()
ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()
អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()
សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()
សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()
វីដែអូ