ថ្ងៃច័ន្ទ ទី០៨ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»
Fri,25 October 2024 (Time 12:59 PM)
ដោយ ៖ (ចំនួនអ្នកអាន: 274នាក់)

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍ដោយចីរភាព វបានមានប្រសាសន៍ថា «រួមគ្នា សំអាតផ្ទះរបស់យើងឱ្យស្អាត ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុ»។

ឯកឧត្តមមានប្រសាសន៍បែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីនៅក្នុងវេទិកា«អាកាសធាតុ ឆ្នាំ២០២៤ » នៅខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួម ពីបណ្តាអង្គទូតនានា ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា អង្គការជាដៃគូជាតិ-អន្តរជាតិ សង្គមស៊ីវិល វិស័យឯកជន និងសហគមន៍តំបន់ការពារធម្មជាតិសរុបប្រមាណ ៥០០នាក់។

ឯកឧត្តមរដ្ឋមន្រ្តីបានបន្តថា កម្ពុជាមិនមែនជាប្រទេសដែលធ្វើឱ្យប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែកម្ពុជា ក៏ដូចជាបណ្តាប្រទេសនៅលើសកលលោកដែរកំពុងតែទទួលរងនូវផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុដែលមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងកាន់តែខ្លាំងឡើងចំពោះសុខុមាលភាពមនុស្ស សត្វ រុក្ខជាតិ និង ភពផែនដីរបស់យើង ដូច្នេះ អ្វីដែលយើងត្រូវទាំងអស់ត្រូវរួមគ្នា អនុវត្តវិធានការ កាត់បន្ថយ និងការសម្របខ្លួនការកសាង ភាពធន់ នឹងផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុតាមរយៈការចូលរួម និងអនុវត្តក្នុងវិស័យទាំង៦ ដែលចូលរួមកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់ ដើម្បីចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុគឺ ឧស្សាហកម្ម ថាមពល កសិកម្ម គ្រប់គ្រងសំនល់( ការបំពុលដោយសារធាតុគីមី )ការប្រើប្រាស់ជីវចម្រុះ។

ឯកឧត្តមរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ក្រសួងបរិស្ថានក្នុងនាមជាសេនាធិការអោយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំនៅក្នុងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុទាំងក្នុងក្របខណ្ឌជាតិ និង អន្តរជាតិ។ ក្នុងក្របខណ្ឌជាតិក្រសួងបានដាក់ចេញនូវ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣ដោយផ្តោតលើ«ភាពស្អាត បៃតង និងចីរភាព» នៅក្នុងនោះភាពស្អាត មាន៣ គឺស្អាតលើមេឃ លើដី និងក្នុងទឹក។ ជាក់ស្តែង ភាពស្អាតលើដី ក្រសួងបានដាក់ចេញនូវយុទ្ធនាការ« ថ្ងៃនេះខ្ញុំមិនប្រើប្លាស្ទិកទេ» ទទួលបានការគាំទ្រពីសាធារណជនទូទាំងប្រទេសប្រមាណ៩លាន៦សែននាក់ និងយុទ្ធនាការ« កម្ពុជាស្អាត ខ្មែរធ្វើបាន» ទទួលបានការចូលរួមពីសាធារណជន ជាពិសេសសិស្សានុសិស្សប្រមាណ ៣លាននាក់។
នៅក្នុងក្របខណ្ឌអន្តរជាតិ យើងបានដាក់ចេញនៅយុទ្ធសាស្រ្តរយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០ និង នៅក្នុងកិច្ចប្រជុំមហានុតំបន់មេគង្គដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះកាលពី ពេលថ្មីៗនេះក៏បាន អនុម័តនូវក្របខណ្ឌយុទ្ធសាស្រ្តពន្លឿនសកម្មភាពឆ្លើយតបការប្រែប្រួលអាកាសធាតុ និងនិរន្តភាពបរិស្ថានឆ្នាំ២០៣០ និង សេចក្តីថ្លែងការណ៍រួមទីក្រុងភ្នំពេញស្តីពីការត្រៀមបង្ការការបំពុលប្លាស្ទិកនៅក្នុងមហាអនុតំបន់មេគង្គ(GMS) ជាពិសេសក្នុងកិច្ចប្រជុំកំពូលក្របខណ្ឌអង្គការសហប្រជាជាតិUN ស្តីពីការប្រែប្រួលអាកាសធាតុ COP-28 នៅទីក្រុងឌូបៃ កាលពីឆ្នាំ២០២៣ កម្ពុជាបានប្តេជ្ញាចិត្ត ចំនួន៧ចំនុចសំខាន់ៗ រួមមាន៖
១. លុបចោលគម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម ៧០០MW ជំនួសមកវិញដោយរោងចក្រអគ្គិសនីដើរដោយឧស្ម័ន LNG វិញ។
២. អភិវឌ្ឍថ្មីនៃទំនប់ស្តុកទឹក ដើម្បីផលិតថាមពលអគ្គិសនីស្អាត ១០០០MW ឱ្យបានមុនឆ្នាំ២០២៨។
៣. បង្កើនថាមពលកកើតឡើងវិញ ដែលភាគច្រើនជាថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់ ឱ្យបានដល់កម្រិត៧០ភាគរយនៅឆ្នាំ២០៣០ ដែលបច្ចុប្បន្នយើងមានប្រមាណ៦២%រួចមកហើយ ក្នុងនោះ៤០%បានមកពីថាមពលវ៉ារីអគ្គិសនី
៤. យុទ្ធសាស្ត្រកម្ពុជាស្អាតតាមរយៈការកាត់បន្ថយការបំពុលបរិស្ថានដោយថង់ប្លាស្ទិក និងសំណល់រឹង និងរាវ ។
៥. យុទ្ធសាស្ត្រកម្ពុជាបៃតងតាមរយៈការដាំដើមឈើទាំងតាមទីវាល និងតំបន់ការពារយ៉ាងតិច ១លានដើម ក្នុងមួយឆ្នាំ ដើម្បីជម្រុញជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។
៦. បន្តមិនអនុញ្ញាតឱ្យបង្កើតរោងចក្រផលិតអគិ្គសនីដោយប្រើធ្យូងថ្មនៅកម្ពុជា។
៧. បន្តមិនអនុញ្ញាតឱ្យសង់វារីអគ្គិសនីកាត់ទន្លេមេគង្គ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បើកព្រឹត្តិការណ៍បោះជំរំសមាគមកាយឫទ្ធិនារីកម្ពុជា ឆ្នាំ២០២៥ នៅភ្នំគិរីរម្យ ក្រោមប្រធានបទ “ស្វែងយល់ខ្លួនឯង ដើម្បីអនាគតខ្លួនឯង”យ ()

ព័ត៌មានគួរចាប់អារម្មណ៍

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីបានអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីការពង្រីកសិទ្ធិហោះហើរទី៥រវាងភាគីចុះកិច្ចព្រមព្រៀង ក្រោមកិច្ចព្រមព្រៀងដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃរដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ()

ព័ត៌មានគួរចាប់អារម្មណ៍

ក្រសួងការបរទេស ចេញសេចក្តីប្រកាសព័ត៌មានអំពីការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួម ដោយនាយករដ្ឋមន្ត្រីកម្ពុជា និងនាយករដ្ឋមន្ត្រីថៃ ​នៅទីក្រុងគូឡាឡាំពួ ដោយមានប្រធានាធិបតីអាមេរិក និងប្រធានអាស៊ានជាសាក្សី ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសជាសមាជិកអាស៊ានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ ស្តីពីការចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រឡេស្តេ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តមរដ្ឋមន្រ្តី សុខ សូកេន ដឹកនាំកិច្ចប្រជុំប្រចាំសប្ដាហ៍ ដើម្បីត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុក្រុមការងារទាំងបី និងលេខាធិការដ្ឋានរបស់ក្រុមការងារតាមដាន និងត្រួតពិនិត្យការអនុវត្តយុទ្ធសាស្រ្ត «ព៤ជ៤» របស់ក្រសួងអធិការកិច្ច ()

វីដែអូ