ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា កំណត់យកថ្ងៃទី៣១ ខែតុលា បើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧
Thu,24 October 2024 (Time 01:12 PM)
ដោយ ៖ (ចំនួនអ្នកអាន: 176នាក់)

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២៤ បានដឹកនាំប្រជុំ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានពិនិត្យអនុម័តរបៀបវារៈមួយចំនួន ដែលក្នុងនោះ កិច្ចប្រជុំបានកំណត់យក ថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទបើកសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧។

សម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៧ នឹងមានរបៀបវារៈចំនួន៧ រួមមាន៖

១-ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី៣ នីតិ កាលទី៧។

២-របាយការណ៍សង្ខេប ស្តីពីសកម្មភាពការងាររដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋ សភា លើកទី២ និងលើកទី៣ នីតិកាលទី៧។

៣- ការសម្រេចអំពីសុពលភាពនៃអាណត្តិរបស់លោក ហ៊ឺ វីរៈ ជាតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ឆ្នាំងជំនួស សម្តេចចៅហ្វាវំាង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។

៤-ការបោះឆ្នោតជ្រើសតំាង លោក អ៊ិត រ៉ាឌី ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅ ក្រម សម្រាប់អាណត្តិទី៣ ជ្រើសតំាងដោយរដ្ឋសភានីតិកាលទី៧។

៥-ការពិភាក្សានិងអនុម័តសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។

៦-ការពិភាក្សានិងអនុម័ត សេចក្តីព្រាង ច្បាប់ស្តីពី ការអនុម័តយល់ព្រមឱ្យព្រះរា ជាណាចក្រកម្ពុជា ចូលជាភាគីនៃកិច្ចព្រម ព្រៀង ស្តីពីការទទួលយកបទប្បញ្ញត្តិ បច្ចេកទេសរួមនៃអង្គការសហប្រជាជាតិ សម្រាប់យានយន្តបរិក្ខារនិងគ្រឿងបន្លាស់ ដែលអាចបំពាក់ឬប្រើប្រាស់នៅលើយាន យន្ត និងលក្ខខណ្ឌ សម្រាប់ការទទួលស្គាល់ទៅវិញទៅមក នៃការផ្តល់អនុលោមភាព ដោយឈរលើមូលដ្ឋាន នៃបទប្បញ្ញត្តិអង្គការសហ ប្រជាជាតិ។

៧-ការពិភាក្សានិងអនុម័តសេចក្តីព្រាង ច្បាប់ស្តីពី ប្រព័ន្ធទឹកខ្វក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ