ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចធិបតី៖ កត្តា៣សំខាន់ៗ ក្នុងការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះប្រកបដោយប្រសិទ្ធភាពខ្ពស់
Thu,24 October 2024 (Time 10:48 AM)
ដោយ ៖ (ចំនួនអ្នកអាន: 211នាក់)

ខេត្តមណ្ឌលគិរី៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា ក្រោយពីការអនុវត្តគោលនយោបាយឈ្នះ-ឈ្នះបានជោគជ័យ គឺប្រទេសយើងរួមគ្នា ដោយគោលនយោបាយថ្មីភ្លាម ដែលត្រូវដាក់ចេញនៅពេលនោះ ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលនៅពេលនោះ បានយកចិត្តទុកដាក់ទៅលើកិច្ចការចំនួន ៣ធំៗ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងបន្តថា កិច្ចការធំៗទាំង ៣នោះរួមមាន៖

១. ការពង្រឹងភាពជឿទុកចិត្ត ដើម្បីឱ្យសន្តិភាពបានស្ថិតស្ថេរ ការពារកុំឱ្យមានសន្តិភាពបាន១ ឬ២ឆ្នាំ បែកបាក់សាមគ្គីចេញទៅវៃប្រហារគ្នាបន្តទៀតនៅតាមតំបន់ជាច្រើន

២. សមាហរណកម្មខ្លួនយើងនៅលើឆាកអន្តរជាតិ

៣. ការដាក់ចេញគោលនយោបាយអភិវឌ្ឍ ន៍កាត់បន្ថយភាពក្រីក្រដែលហៅថា យុទ្ធសាស្រ្តត្រីកោណ នៅឆ្នាំ១៩៩៨ ដែលបានដាក់ចេញ ៥ឆ្នាំម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា នៅចំណុចទី៣ នេះពិតជាសំខាន់ណាស់ គឺការថែរក្សា សុខសន្តិភាព ជាគន្លឹះទុកចិត្តគ្នាកុំឱ្យបែកបាក់សាមគ្គីគ្នា។ ប៉ុន្តែអ្វីដែលធ្វើជាមួយគ្នាគឺកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងអភិវឌ្ឍន៍នៅទូទាំងប្រទេសកម្ពុជាតែម្តង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ក្នុងឱកាសជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការទំនប់អូរតេធិបតី ស្ថិតនៅស្រុកអូរាំង ទំនប់សែនសុខដុម និងទំនប់សែនមនោរម្យ ខេត្តមណ្ឌលគិរី៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ