ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានក្រុមការងារស្រុកបាណន់ ជំរុញដល់យុវជនគ្រប់រូប ត្រូវបង្កើនធនធានមនុស្ស និងសមត្ថភាពប្រកបដោយគុណភាព ដើម្បីដើរឱ្យទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល ក្នុងបរិវត្តន៍ឧស្សាហកម្ម 4.0
Sun,20 October 2024 (Time 04:14 PM)
ដោយ ៖ (ចំនួនអ្នកអាន: 182នាក់)

(បាត់ដំបង)ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ លោកសន្តិបណ្ឌិត សុខ ផល បានជំរុញលើកទឹកចិត្តបន្ថែមទៀតដល់យុវជនគ្រប់រូប ត្រូវបង្កើនធនធានមនុស្ស និងសមត្ថភាពប្រកបដោយគុណភាព ដើម្បីដើរឱ្យទាន់ការវិវត្តន៍នៃបច្ចេកវិទ្យាឌីជីថល ក្នុងបរិវត្តន៍ឧស្សាហកម្ម4.0 ខណៈការងារនេះប្រទេសកម្ពុជា កំពុងត្រូវការកម្លាំងយុវជន និងប្រជាជនគ្រប់រូប ដើម្បីរួមគ្នាកសាង និងអភិវឌ្ឍន៍ជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។
ថ្លែងលើកទឹកចិត្តបែបនេះនៅក្នុងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអាគារសាលប្រជុំរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ឃុំឈើទាល​ និងឃុំភ្នំសំពៅ នៃស្រុកបាណន់ ខេត្តបាត់ដំបង ដោយមានការចូលរួមពីឯកឧត្តម អ៊ុយ រី ប្រធានគណៈប្រចាំការនៃគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបាត់ដំបង ព្រមទាំងក្រុមការងារប្រចាំស្រុក ឃុំ និងសមាជិក សមាជិការគណបក្សជាច្រើនទៀត។
លោកសន្តិបណ្ឌិត សុខ ផល បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ក្រោមការដឹកនាំប្រកបដោយភាពស្វាហាប់​ សមត្ថភាព​ ថាមពល របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ ក្នុងការកសាងធនធានមនុស្សសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិ ដើម្បីសម្រេចបាននូវគោលការណ៍កម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ដូច្នេះមានតែយុវជន យុវនារី និងក្មួយៗ សិស្សានុសិស្សទាំងអស់ ត្រូវទទួលការបណ្ដុះបណ្ដាលបន្ថែមលើផ្នែកបច្ចេកវិទ្យា ដូចជាការរៀនប្រើប្រាស់កុំព្យូទ័រជាដើម ដើម្បីដើរទាន់ការវិវត្តន៍នៃវិស័យបច្ចេកវិទ្យាឌីជីថល ដែលជារបត់ថ្មី ក្នុងបរិវត្តន៍ឧស្សាហកម្ម4.0 នាសម័យសាកលភាវូបនីយកម្មបច្ចេកវិទ្យានេះផងដែរ។
ក្រៅពីនេះ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ បានបញ្ជាក់នៅចំពោះមុខរបស់ក្រុមការងារទាំងអស់យ៉ាងដូច្នេះថា បេសកកម្មពិតប្រាកដរបស់គណបក្សប្រជាជនកម្ពុជា គឺ​ ការអនុវត្តកម្មវិធីនយោបាយ​របស់គណបក្ស ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ដើម្បីបម្រើប្រជាពលរដ្ឋ និងការដោះស្រាយបញ្ហាប្រឈមក្តីកង្វល់ និងតម្រូវការជាក់ស្តែង របស់ប្រជាពលរដ្ឋឱ្យអស់ពីលទ្ធភាព។
ក្នុងឱកាសនោះដែរ សន្តិបណ្ឌិត សុខ ផល បានធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចការខិតខំប្រឹងប្រែងរបស់ក្រុមការងារគ្រប់ជាន់ថ្នាក់ ក្នុងការនាំយកជ័យជំនះជូនគណបក្ស ព្រមទាំងបានលើកបង្ហាញនូវស្ថានភាពនយោបាយ និងការវិវត្តន៍ថ្មី​ៗ ដើម្បីផ្ដល់ជាធាតុចូលសម្រាប់មន្ត្រីគណបក្សនៅមូលដ្ឋាន​ ក្នុងការអនុវត្តន៍ការងារជូនគណបក្ស និងបានផ្ដាំផ្ញើដល់ក្រុមការងារទាំងអស់ ត្រូវបន្តសហការគ្នាឱ្យបានស្អិតរមួត ត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងពង្រីកសមាជិកបក្សឆ្ពោះទៅរកជ័យជំនះជាបន្តបន្ទាប់ ក្នុងការបោះឆ្នោតខាងមុខតទៅទៀត។
សូមបញ្ជាក់ផងដែរថា ក្រៅពីសមិទ្ធផលអាគារប្រជុំ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ប្រធានក្រុមការងារស្រុកបាណន់ តែងតែជួយកសាងហេដ្ឋារចនាសម្ព័ន្ធ ក្នុងឃុំ និងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតបានសិក្សានៅថ្នាក់ឧត្ដមសិក្សា តាមឯកទេសជំនាញ និងថ្នាក់បច្ចេកទេសនានា ក៏ដូចជាគាំទ្រដល់វិស័យផ្សេងៗទៀត ដើម្បីរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍មូលដ្ឋានស្រុកបាណន់ ថែមទៀតផង។
ក្នុងឱកាសនេះផងដែរ សន្ដិបណ្ឌិត សុខ ផល ក៏បានផ្ដល់នូវកុំព្យូទ័រចំនួន៦៥គ្រឿង ក្នុងនោះស្នាក់ការបក្សឃុំឈេីទាល ចំនួន៣០គ្រឿង និងស្នាក់ការបក្សឃុំភ្នំសំពៅ ចំនួន៣៥គ្រឿង ព្រមទាំងបានឧបត្ថម្ភដល់គ្រួសារជនរងគ្រោះស្លាប់ដោយសាររន្ទះបាញ់ចំនួន៨០មុឺនរៀល និងអ្នករងរបួស​ ៥០មុឺនរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ