ថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
សម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តរបៀបវារៈមហាសន្និបាតលើកទី៤៥
Fri,18 October 2024 (Time 03:03 PM)
ដោយ ៖ (ចំនួនអ្នកអាន: 259នាក់)

វៀងច័ន្ទន៍៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិនៃមហាសន្និតបាតអាយប៉ាលើកទី៤៥ ដើម្បីពិភាក្សាអនុម័តកម្មវិធី​ និងរបៀបវារៈនៃមហាសន្និបាតលើកទី៤៥ និងសកម្មភាពការងារមួយចំនួនទៀតរបស់អាយប៉ា នៅពេលអនាគត។

កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម សាយសំភូន ភូមិវិហាន (Xaysomphone Phomvihane) ប្រធានរដ្ឋសភាឡាវ និងជាប្រធានអាយប៉ាលើកទី៤៥ ដោយមានការអញ្ជើញចូលរួមពីប្រធានគណៈប្រតិភូសភាសមាជិកអាយប៉ា រួមមាន ព្រុយណេដារូស្សាឡាម ព្រះរាជាណាចក្រកម្ពុជា ម៉ាឡេស៊ី ហ្វីលីពីន សឹង្ហបូរី ថៃ វៀតណាម និងឡាវ។
កិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ាលើកទី៤៥ បានស្តាប់របាយការណ៍សកម្មភាពការងាររបស់អគ្គលេខាធិការដ្ឋានអាយប៉ាប្រចាំឆ្នាំ២០២៣-ឆ្នាំ២០២៤។ ជាមួយគ្នានេះ​ កិច្ចប្រជុំបានអនុម័តជូនសភាប្រទេសម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះមហាសន្និបាតអាយប៉ាលើកទី៤៦ នៅឆ្នាំ២០២៥ និងហ្វីលីពីន នៅឆ្នាំ២០២៦។ ចំណែកសភាកម្ពុជាបានទទួលយកសំណើធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំលើកទី១៦របស់ក្រុមអ្នកនយោបាយអាយប៉ា(AIPA Caucus) នៅឆ្នាំ២០២៥ ផងដែរ។
សម្តេចរដ្ឋសភាធិបតី បានប្រកាសគោរពអញ្ជើញសមាជិកអាយប៉ាចូលរួមកិច្ចប្រជុំ AIPA Caucus ដែលសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ក្នុងខែកក្កដា ឆ្នាំ២០២៥ ខាងមុខ។ ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតីបានលើកឡើងពីការគាំទ្រដល់មហាសន្និបាតអាយប៉ា ដែលជាវេទិកាសភាក្នុងតំបន់ដ៏សំខាន់ក្នុងការពង្រឹងវិស័យការទូតសភា​ និងកិច្ចសហប្រតិបត្តិការតំបន់ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។
សូមជម្រាបថា អន្តរសភាអាស៊ាន ហៅកាត់ (អាយប៉ា/AIPA) ជាវេទិកាសភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន ដែលតំណាងឱ្យប្រជាពលរដ្ឋប្រមាណជិត៧០០លាននាក់។ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ មហាសន្និបាតប្រចាំឆ្នាំរបស់អាយប៉ារៀបចំឡើងក្នុងគោលបំណងលើកកម្ពស់យន្តការសភា បង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍មួយ ដែលយកប្រជាពលរដ្ឋជាស្នូល។
មហាសន្និបាតអាយប៉ាលើកទី៤៥ ដែលរដ្ឋសភាប្រទេសឡាវធ្វើជាម្ចាស់ផ្ទះនៅពេលនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ “តួនាទីសភាក្នុងការពង្រឹងការតភ្ជាប់​ និងកំណើនប្រកបដោយបរិយាបន្នរបស់អាស៊ាន-The Role of Parliament in Enhancing Connectivity and Inclusive Growth of ASEAN” ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤​ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម សុខ លូ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពីការពង្រឹងលើការសម្របសម្រួលព័ត៌មាន និងដោះស្រាយសាធារណមតិក្នុងបណ្ដាញសង្គមស្ថិតក្នុងដែនសមត្ថកិច្ចខេត្តបាត់ដំបង ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលរាជធានីភ្នំពេញ៖ គិតត្រឹមថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ គណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ មានសមាជិកគណបក្សជាង៧៨ម៉ឺននាក់ ស្មើនឹងចំនួន ៧៨,៨១% នៃចំនួនប្រជាពលរដ្ឋ ក្នុងបញ្ជីបោះឆ្នោតសរុប ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ផ្ញើសារយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានឱ្យបង្ក្រាប Online Scams ឱ្យទាល់តែអស់ជាដាច់ខាត ពីព្រោះនេះគឺជាមុខមាត់របស់ប្រទេសជាតិ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ណែនាំក្រសួងសុខាភិបាល ត្រូវបន្តខិតខំត្រៀមវិធានការបង្ការនិងទប់ស្កាត់នូវការផ្ទុះឡើងនៃជំងឺអេបូឡា និងវីរុសហាន់តា ()

វីដែអូ