ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ណែនាំក្រុមការងារបច្ចេកទេសប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិ ត្រូវបំពេញការងារឱ្យបានម៉ឹងម៉ាត់
Thu,17 October 2024 (Time 11:10 AM)
ដោយ ៖ (ចំនួនអ្នកអាន: 213នាក់)

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងជាប្រធានអនុគណៈកម្មការផ្តល់ពាក្យ ទទួលពាក្យ និងរៀបចំមណ្ឌលប្រឡង បានណែនាំឲ្យក្រុមការងារបច្ចេកទេសប្រឡងប្រជែងជ្រើសរើស ក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ត្រូវបំពេញការងាររបស់ខ្លួនឲ្យបានម៉ឹងម៉ាត់ ច្បាស់លាស់ ប្រកបដោយតម្លាភាពប្រសិទ្ធភាពខ្ពស់ ជាពិសេសឲ្យស្របតាមគោលការណ៍ក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានណែនាំដូចនេះ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ក្នុងពេលដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជូនក្រុមការងារជំនាញបច្ចេកទេស តាមផ្នែកនីមួយៗ ស្តីពីដំណើរការប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្រ្តីនគរបាលជាតិបំពេញជួសប្រចាំឆ្នាំ២០២៤ ឲ្យចូលបម្រើការងារនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អធិការដ្ឋាននគរបាលខណ្ឌ និងការិយាល័យាល័យជំនាញ នៃស្នងការដ្ឋាននគរបាលរាធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលបរិច្ឆេទការផ្តល់ពាក្យប្រឡង គឺចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ និងការទទួលពាក្យប្រឡង ចាប់ពីថ្ងៃទី២៨ ខែតុលា រហូតដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ រៀងរាល់ម៉ោងធ្វើការ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ