ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ប្រធានក្រុមការងារស្រុកបាណន់ លើកទឹកចិត្តដល់ចំណុះទូករបស់ស្រុកបាណន់ ត្រូវធ្វើជាកីឡាករប្រកាន់យកសេចក្តីថ្លៃថ្នូរ មិនប្រើអំពើហឹង្សាដាក់គ្នា
Wed,16 October 2024 (Time 10:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 201នាក់)

(បាត់ដំបង)សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបាណន់ បានថ្លែងលើកទឹកចិត្តដល់ចំណុះទូកទាំងអស់របស់ស្រុកបាណន់ ត្រូវប្រកាន់យកសេចក្តីថ្លូថ្នូរជាប់ជានិច្ច មិនប្រើអំពើហឹង្សាដាក់គ្នា បើទោះបីជាចាញ់ ឬឈ្នះ ជារឿងធម្មតា ។


ការថ្លែងលើកទឹកចិត្តនេះ នៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយក្រុមកីឡាករទូកង ឈេីទាល​សជ័យបារមីភ្នំបាណន់ និងចំណុះទូក បាណន់មានជ័យបារមីតាដំបងដែក របស់ស្រុកបាណន់ខេត្តបាត់ដំបង ។


សន្តិបណ្ឌិត សុខ ផល បានធ្វើការណែនាំ និងផ្ដាំផ្ញើដល់ក្រុមកីឡាករទូកគ្រប់ៗគ្នាត្រូវចេះយោកយល់អាធ្យាស្រ័យគ្នា មិនត្រូវបន្ដុះបង្អាប់ដៀមដាម ឌឺដងដាក់គ្នា ឈ្លោះទាស់ទែង ប្រេីអំពេីហឹង្សា ដែលនាំឱ្យបាត់បង់សេចកក្ដីថ្លៃថ្នូរជាអ្នកកីឡាករ ។


សន្តិបណ្ឌិត បានលើកឡើងថា ការបង្កើតឲ្យមានកម្មវិធីប្រណាំងទូក នាពេលនេះមានគោលបំណងចូលរួមថែរក្សាអភិរក្សវប្បធម៌​ ប្រពៃណីខ្មែរ ដែលបានបន្សល់ទុកដល់កូនចៅជំនាន់ក្រោយ​ កុំឲ្យបាត់បង់ និងគោរពដឹងគុណដល់បុព្វបុរសខ្មែរ ដែលបានរក្សា និងការពារបាននូវបូរណភាពទឹកដីនៃកម្ពុជា ជូនដល់ប្រជាពលរដ្ឋកម្សាន្តសប្បាយរីករាយ ក្រោមម្លប់នៃសុខសន្តិភាព ។


លោក បានបញ្ជាក់ទៀតថា ដើម្បីឲ្យដំណើរការប្រកួតប្រព្រឹត្តទៅមានភាពល្អប្រសើរជូនប្រជាពលរដ្ឋកម្សាន្ត កាន់តែសប្បាយរីករាយនោះ ក្រុមកីឡាត្រូវគោរពតាបទបញ្ជាផ្ទៃក្នុង ដែលចេញដោយគណៈកម្មការខេត្តរៀបចំការប្រណាំងទូក​ខេត្តបាត់ដំបង ត្រូវរក្សាឲ្យបាននូវសាមគ្គីភាពជាមួយដៃគូប្រកួត មិនត្រូវបន្តុះបង្អាប់​ ឈ្លោះទាស់ទែង​ ប្រើអំពើហិង្សា ដាក់គ្នាដែលនាំឲ្យបាត់បង់សេចក្ដីថ្លៃថ្នូររបស់កីឡាករឡើយ ។

ហើយកីឡាករ ត្រូវមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចមានកាយសម្បទាគ្រប់គ្រាន់​ ម្ចាស់ការអំពីសន្តិសុខសុវត្ថិភាព សុខភាពផ្ទាល់ខ្លួន​ រក្សាអនាម័យ កន្លែងស្នាក់នៅ រក្សាបានអាកប្បរិយា​ និងសុភាពរាបសារ មិនប្រើប្រាស់គ្រឿងញៀនគ្រប់ប្រភេទ និងគោរពពេលវេលាបានត្រឹមត្រូវ ។


គួរបញ្ជាក់ថា នៅក្នុងពិធីប្រណាំងទូក បណ្តែតប្រទីបឆ្នាំនេះរដ្ឋបាលស្រុកបាណន់ បានដឹកនាំទូក​ង ចំនួន២គ្រឿង ទៅចូលរួមប្រកួតនៅថ្ងៃបុណ្យអុំទូកបណ្ដែតប្រទីប ក្នុងខេត្ដបាត់ដំបង នាថ្ងៃចេញព្រះវស្សា ដែលបានប្រព្រឹត្ដទៅនាថ្ងៃទី១៦ និង១៧ ខែតុលាឆ្នាំ២០២៤ ក្នងនោះទូកឈេីទាលសជ័យបារមីភ្នំបាណន់ ជាទូក ដែលឧបត្ថម្ភដោយសម្ដេចក្រឡាហោម ស ខេង មានចំណុះ៧៥នាក់ និងទូកបាណន់មានជ័យបារមីតាដំបងដែក មានចំណុះ២៧នាក់ ។


ដើម្បីលើកទឹកចិត្តដល់ក្រុមកីឡាករ ឯកឧត្តមសតិបណ្ឌិត សុខ ផល
បានឧបត្ថម្ភដល់ទូករបស់រដ្ឋបាលស្រុកបាណន់ ចំនួន២គ្រឿង គឺទូក ឈើទាលសជ័យ បារមីភ្នំបាណន់ និងទូក បាណន់មានជ័យ បារមីតាដំបងដែក សរុបចំនួនជិត៣៨ លានរៀល ក្នុងនោះទូកបាណន់មានជ័យបារមីតាដំបងដែកចំនួន ៧លានរៀលផងដែរ ៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ