ថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ទូរទស្សន៍ភីស៊ីអិន ធីវីអនឡាញ
ត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងលប់បំបាត់ការធ្វើទីផ្សារឧហ្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ
Fri,11 October 2024 (Time 09:08 AM)
ដោយ ៖ (ចំនួនអ្នកអាន: 288នាក់)

ភ្នំពេញ៖ ក្រសួងព័ត៌មាន បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពីការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង និងគោលការណ៍ "ឆន្ទ:ល្អ"។

បើតាមសេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ដើម្បីរៀបចំសណ្តាប់ធ្នាប់នៃការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹងនៅកម្ពុជា តួអង្គពាក់ព័ន្ធទាំងអស់ ទាំងស្ថាប័នរដ្ឋ ទាំងវិស័យឧស្សាហកម្មគ្រឿងស្រវឹង និងដៃគូរពាក់ព័ន្ធទាំងអស់ ត្រូវប្តេជ្ញាចិត្តរួមគ្នាទប់ស្កាត់ និងលប់បំបាត់ការធ្វើទីផ្សារឧហ្សាហកម្មគ្រឿងស្រវឹងដោយខ្វះការទទួលខុសត្រូវ ហើយជំនួសមកវិញនូវការផ្លាស់ប្ដូរឥរិយាបថការធ្វើទីផ្សារ ចូលរួមផ្សព្វផ្សាយសារអប់រំសុខភាពសាធារណៈ ឬសារព្រមានគ្រោះថ្នាក់ដែលបង្កឡើងដោយការទទួលទានគ្រឿងស្រវឹង តាមគោលការណ៍ "ឆន្ទ:ល្អ" របស់ក្រុមការងារគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង។

សូមជម្រាបថា កាលពីព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តម នេត្រ ភក្ត្រា រដ្ធមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារអន្តរក្រសួងគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង(ក.គ.ផ.ស) បានអញ្ជើញចូលរួមជាអធិបតីភាពក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសស្តីពី «ការកំណត់អំពីបែបបទ នីតិវិធី និងវិធានក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មផលិតផលគ្រឿងស្រវឹង» និងគោលការណ៍ «ឆន្ទ:ល្អ» ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នជាតិ និងថ្នាក់ក្រោមជាតិ ក្រុមហ៊ុនធុរកិច្ចឧហ្សាហកម្មគ្រឿងស្រវឹង ក្រុមហ៊ុនភ្នាក់ងារផ្សព្វផ្សាយពាណិជ្ជកម្ម សមាគមអ្នកផ្តល់សេវាស្លាកសញ្ញាពាណិជ្ជកម្មកម្ពុជា និងដៃគូរពាក់ព័ន្ធ សមាគមអ្នកសារព័ត៌មាននៅកម្ពុជា សមាគមសិល្បៈ ស្ថាប័នសារព័ត៌មាន អ្នកសារព័ត៌មានជាតិ-អន្តរជាតិ សិល្បៈករ សិល្បៈការិនី ព្រមទាំងអ្នកប្រជាប្រិយក៍ភាពក្នុងបណ្តាញទំនាក់ទំនងសង្គម Key Opinion Leader (KOL) នៅឯសណ្ឋាគារសុខាភ្នំពេញ សរុបចំនួន ៧៧០នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា-វៀតណាម សហការគ្នាធានាសន្ដិសុខតាមព្រំដែន រួមគ្នាប្រយុទ្ធនឹងព័ត៌មានក្លែងក្លាយ ពិសេសចៀសវាងកុំឲ្យមានការប្រើប្រាស់កម្លាំងក្នុងប្រទេសណាមួយប្រឆាំងនឹងប្រទេសមួយទៀត រវាងកម្ពុជា-ឡាវ-វៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចតេជោ ហ៊ុន សែន សម្តែងការទទួលខុសត្រូវ និងសូមអភ័យទោសប្រជាពលរដ្ឋទូទាំងប្រទេស ដោយសារជឿទុកចិត្តប្រទេសថៃពេក និងមិនបានត្រៀមខ្លួនគ្រប់គ្រាន់ សម្រាប់ការប្រយុទ្ធ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ()

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តប៉ៃលិន អញ្ជើញបួងសួងសុំសេចក្តីសុខចម្រើនក្នុងឱកាសលើករូបសំណាកព្រះវិស្ណុធ្វើពីថ្មភ្នំដាក់លើរង្វង់មូលថ្មី ដើម្បីលើកកម្ពស់សោភណភាព និងសុវត្ថិភាព ក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេច ស ខេង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ()

វីដែអូ